លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងខេត្តបន្ទាយមានជ័យ តំណាងអោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តចូលរួមអបអរសាទរពិធីដុតបំផ្លាញគ្រឿងញៀន នៅខេត្តបាត់ដំបង !!!

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងខេត្តបន្ទាយមានជ័យ តំណាងអោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តចូលរួមអបអរសាទរពិធីដុតបំផ្លាញគ្រឿងញៀន នៅខេត្តបាត់ដំបង !!!

ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងខេត្តបន្ទាយមានជ័យ តំណាងអោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្ត បានអញ្ជើញចូលរួមអបអរសាទរពិធីដុតបំផ្លាញគ្រឿងញៀន ក្រោមប្រធានបទ’’ចែករំលែកព័ត៌មានពិតពីគ្រោះថ្នាក់នៃគ្រឿងញៀន គឺជួយសង្គ្រោះជីវិត’’ ក្រោមអធិបតីភាព ឯកឧត្តម មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នេះ នៅទីលានបាល់ទាត់ ស្ថិតក្នុងភូមិរំចេក៤ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

គ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ ដែលសមត្ថកិច្ចជំនាញធ្វើការបង្រ្កាបរិបអូស ដកហូតបានពីជនប្រព្រឹត្តិល្មើស នារយៈពេលកន្លងមក និងបានសម្រេចដោយសាលក្រមស្ថាពរ របស់សាលាដំ​បូងនៃខេត្តចំនួន០៦ រួមមាន៖ ខេត្តបាត់ដំបង ខេត្តពោ​ធិ៍សាត់ ខេត្តប៉ៃលិន ខេត្តបន្ទាយ​មាន​ជ័យ ខេត្តសៀមរាប និងខេត្តឧត្តមានជ័យ។

ក្នុងសកម្មភាពនៃការដុតបំផ្លាញគ្រឿងញៀនចោលនាព្រឹក​នេះរួមមាន៖
-គ្រឿងញៀនសរុបចំនួន ៦២.៥០៧,៦៨ ក្រាម។
-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកក ICE ចំនួន ៦០.១៤១,៧៩ ក្រាម។
-គ្រឿងញៀនប្រភេទមេតំហ្វេតាមីនយ៉ាម៉ា WY ចំនួន ២២.៩៩៤,៥គ្រាប់ស្មើនឹង ២.០៨៦,៩៨ក្រាម។
-គ្រឿងញៀនប្រភេទចម្រុះ(ថ្នាំក្រវី)មានទម្ងន់ ២៧៩ក្រាម។
-គ្រឿងញៀនប្រភេទទឹក កេតាមីន Ketaminចំនួន ៤៤៤ដប ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *