ខេត្តបន្ទាយមានជ័យ ៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងមានការយកចិត្តទុកពីលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងជាប្រធានសមាគមន៍មិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៥បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស និងលោក វរសេនីយ៍ឯក ឱ នរិន្ទ នាយការិយាល័យបុគ្គលិកប្រគល់ថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន១៤,០០០,០០០រៀល(ដប់បួនលានរៀលគត់)ជូនដល់តំណាងគ្រួសារមន្រ្តីនគរបាលមរណភាពចំនួន៣គ្រួសារដែលបានទទួលមរណភាពកន្លងទៅនេះ៖
១-លោកស្រី ធួក ស្រីនួន ភរិយាសពលោកអនុសេនីយ៍ឯក ឈុន សុង់លី (និវត្តជន)ថវិកាចំនួន៦,០០០,០០០រៀល។
២-លោក សេង សុខដារ៉ា កូនបង្កើតសពលោកអនុសេនីយ៍ឯក សេង សុឡាង (និវត្តជន)ថវិកាចំនួន៦,០០០,០០០រៀល។
៣-លោកវរសេនីយ៍ត្រី ហេង ឈឿត (និវត្តជន)ស្វាមីសពលោកស្រី ព្រំ ចរិយា ថវិកាចំនួន ២,០០០,០០០រៀល។
នាឱកាសនោះលោកឧត្ដមសេនីយ៍ត្រី វង្ស វិត បានសម្ដែងការចូលរួមរំលែកទុក្ខពីសំណាក់លោកឧត្ដមសេនីយ៍ទោ ស្នងការ និងរូបលោកផ្ទាល់ចូលរួមសោកស្ដាយយ៉ាងក្រៃលែងជាមួយនិងក្រុមគ្រួសារមន្ត្រីនគរបាល ដែលបានបាត់បង់ ប្តី ប្រពន្ធនិងឪពុកជាទីគោរពស្រឡាញ់។
ជាចុងក្រោយលោកបានផ្តាំផ្ញើដល់គ្រួសារសមាជិក បេីមានបញ្ហាប្រឈម ក្តីកង្វល់អ្វីមួយ សូមទំនាក់ទំនងមកប៉ុស្ដិ៍នគរបាលរដ្ឋបាល ឫ អធិការនគរបាល ដេីម្បីថ្នាក់ដឹកនាំមានមូលដ្ឋានជួយដោះស្រាយបងប្អូនបានទាន់ពេលវេលា៕