លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងខេត្តបន្ទាយមានជ័យ តំណាងអោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តចូលរួមអបអរសាទរពិធីដុតបំផ្លាញគ្រឿងញៀន នៅខេត្តបាត់ដំបង !!!
ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងខេត្តបន្ទាយមានជ័យ តំណាងអោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្ត បានអញ្ជើញចូលរួមអបអរសាទរពិធីដុតបំផ្លាញគ្រឿងញៀន ក្រោមប្រធានបទ’’ចែករំលែកព័ត៌មានពិតពីគ្រោះថ្នាក់នៃគ្រឿងញៀន គឺជួយសង្គ្រោះជីវិត’’ ក្រោមអធិបតីភាព ឯកឧត្តម មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នេះ នៅទីលានបាល់ទាត់ ស្ថិតក្នុងភូមិរំចេក៤ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
គ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ ដែលសមត្ថកិច្ចជំនាញធ្វើការបង្រ្កាបរិបអូស ដកហូតបានពីជនប្រព្រឹត្តិល្មើស នារយៈពេលកន្លងមក និងបានសម្រេចដោយសាលក្រមស្ថាពរ របស់សាលាដំបូងនៃខេត្តចំនួន០៦ រួមមាន៖ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តឧត្តមានជ័យ។
ក្នុងសកម្មភាពនៃការដុតបំផ្លាញគ្រឿងញៀនចោលនាព្រឹកនេះរួមមាន៖
-គ្រឿងញៀនសរុបចំនួន ៦២.៥០៧,៦៨ ក្រាម។
-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកក ICE ចំនួន ៦០.១៤១,៧៩ ក្រាម។
-គ្រឿងញៀនប្រភេទមេតំហ្វេតាមីនយ៉ាម៉ា WY ចំនួន ២២.៩៩៤,៥គ្រាប់ស្មើនឹង ២.០៨៦,៩៨ក្រាម។
-គ្រឿងញៀនប្រភេទចម្រុះ(ថ្នាំក្រវី)មានទម្ងន់ ២៧៩ក្រាម។
-គ្រឿងញៀនប្រភេទទឹក កេតាមីន Ketaminចំនួន ៤៤៤ដប ៕