ស្ត្រីជនជាតិថៃ ៣នាក់ ព្យាយាមឆ្លងដែនខុសច្បាប់មកកម្ពុជា ត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោក៩១១ សហការជាមួយកម្លាំងយោធាកងពលលេខ៥១ឃាត់ខ្លួន !!!
ចេញផ្សាយ:ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១
ដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
បន្ទាយមានជ័យ ៖ កម្លាំងនគរបាលការពារព្រំដែនគោក ប៉ុស្តិ៍បឹងសាគូ នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ សហការជាមួយកម្លាំងយោធាកងពលលេខ៥១ ឃាត់ខ្លួន ស្ត្រីជាជនជាតិថៃ៣នាក់ ព្យាយាមឆ្លងដែនខុសច្បាប់ នៅវេលាម៉ោង០៩និង២៣នាទីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ នៅចំណុច ក្រោយអគាប៉ារ៉ាមិក ភូមិក្បាលស្ពាន១ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរ:សេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍បឹងសាគូ នគរបាលការពារព្រំដែនគោក៩១១ បានថ្លែងថា ចំពោះជនជាតិថៃទាំង៣នាក់ខាងលើ ពួកគេឆ្លងដែនខុសច្បាប់ចូលប្រទេសកម្ពុជា ដោយជិះកង់បីមករកបន្ទប់ជួល ដោយឃើញមានការសង្ស័យកម្លាំងសមត្ថកិច្ចហៅមកសួរនាំតែម្ដង។ យោងការសួរនាំស្ត្រីទាំង៣នាក់បានប្រាប់ថា មានមេខ្យល់ខ្មែរថៃ ជាអ្នកសម្របសម្រួលក្នុងការរត់ផ្លូវ ពេលនេះមុខសញ្ញាមេខ្យល់បានកំពុងរត់គេចខ្លួន។
ស្ត្រីជនជាតិថៃទាំង៣នាក់មាន ឈ្មោះ ដូចខាងក្រោម ៖
១-ឈ្មោះ Suphatta Nakmanee អាយុ២៥ឆ្នាំ
២-ឈ្មោះ Wilaiwan Aphisermsakun អាយុ២២ឆ្នាំ ៣-ឈ្មោះ Kanatsanan Promjuntuek អាយុ៣៩ឆ្នាំ ពួកគេទាំង៣នាក់រស់នៅខេត្តស្រះកែវ។
បច្ចុប្បន្នក្រោយសួរនាំស្ត្រីជនជាតិថៃទាំង៣នាក់ ត្រូវបានបញ្ជូនទៅខាងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីសួរនាំនិងមានវិធានការណ៍បន្ត ៕