ស្ត្រី​ជនជាតិ​ថៃ​ ៣​នាក់​ ព្យាយាម​ឆ្លង​ដែន​ខុសច្បាប់​មក​កម្ពុជា​ ​ត្រូវបានកម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក៩១១ សហការ​ជាមួយ​កម្លាំងយោធា​កងពល​លេខ​៥១​ឃាត់ខ្លួន !!!

ស្ត្រី​ជនជាតិ​ថៃ​ ៣​នាក់​ ព្យាយាម​ឆ្លង​ដែន​ខុសច្បាប់​មក​កម្ពុជា​ ​ត្រូវបានកម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក៩១១ សហការ​ជាមួយ​កម្លាំងយោធា​កងពល​លេខ​៥១​ឃាត់ខ្លួន !!!

ចេញផ្សាយ:ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១
ដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

បន្ទាយ​មាន​ជ័យ​ ៖​ កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​ ប៉ុស្តិ៍​បឹង​សាគូ​ នៃ​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​ សហការ​ជាមួយ​កម្លាំងយោធា​កងពល​លេខ​៥១​ ឃាត់ខ្លួន​ ស្ត្រី​ជា​ជនជាតិ​ថៃ​៣​នាក់​ ព្យាយាម​ឆ្លង​ដែន​ខុសច្បាប់​ នៅ​វេលា​ម៉ោង​០៩​និង​២៣​នាទី​ព្រឹក​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០២១​ នៅ​ចំណុច​ ក្រោយ​អគា​ប៉ា​រ៉ា​មិ​ក​ ភូមិ​ក្បាលស្ពាន​១​ សង្កាត់​ ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមាន​ជ័យ​។​

លោក​វរ:សេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍បឹងសាគូ នគរបាលការពារព្រំដែនគោក៩១១​ បាន​ថ្លែង​ថា​ ចំពោះ​ជនជាតិ​ថៃ​ទាំ​ង៣​នាក់​ខាងលើ​ ពួក​គេ​ឆ្លង​ដែន​ខុសច្បាប់​ចូល​ប្រទេស​កម្ពុជា​ ដោយ​ជិះ​កង់​បី​មក​រក​បន្ទប់​ជួល​ ដោយ​ឃើញ​មានការ​សង្ស័យ​កម្លាំង​សមត្ថកិច្ច​ហៅ​មក​សួរនាំ​តែ​ម្ដង​។​ យោង​ការ​សួរនាំ​ស្ត្រី​ទាំង​៣​នាក់​បាន​ប្រាប់​ថា​ មាន​មេខ្យល់​ខ្មែរ​ថៃ​ ជា​អ្នកសម្របសម្រួល​ក្នុង​ការ​រត់​ផ្លូវ​ ពេល​នេះ​មុខសញ្ញា​មេខ្យល់​បាន​កំពុង​រត់គេច​ខ្លួន​។​
​ស្ត្រី​ជនជាតិ​ថៃ​ទាំង​៣​នាក់​មាន​ ឈ្មោះ​ ដូច​ខាងក្រោម​ ៖​
១-​ឈ្មោះ​ Suphatta​ Nakmanee​ អាយុ​២៥​ឆ្នាំ​
២-​ឈ្មោះ​ Wilaiwan​ Aphisermsakun​ អាយុ​២២​ឆ្នាំ​ ៣-​ឈ្មោះ​ Kanatsanan​ Promjuntuek​ អាយុ​៣៩​ឆ្នាំ​ ពួក​គេ​ទាំង​៣​នាក់​រស់នៅ​ខេត្ត​ស្រះ​កែវ​។​

បច្ចុប្បន្ន​ក្រោយ​សួរនាំ​ស្ត្រី​ជនជាតិ​ថៃ​ទាំង​៣​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​ខាង​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ដើម្បី​សួរនាំ​និង​មាន​វិធាន​ការណ៍​បន្ត​ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *