បង្ក្រាបបទល្មើសដំណាំកញ្ឆាខុសច្បាប់បានចំនួន១៣ទីតាំងក្នុងភូមិសាស្ត្រឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ !!!
ចេញផ្សាយ:ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១
ដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
ខេត្តតាកែវ ៖ ដោយអនុវត្តតាមការណែនាំនិងចង្អុលបង្ហាញ របស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសដំណាំកញ្ឆាខុសច្បាប់ កងកម្លាំងត្រូវបង្ក្រាបឲ្យដូចភ្លៀងរលឹម និងជាពិសេសអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភានាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៧និង៣០នាទី ។
បន្ទាប់ពីទទួលបានបទបញ្ជា លោកវរសេនីយ៍ឯក
យុគ សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ប៉ុស្តិ៍ ឡើងលើភ្នំរុករក និងកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខូចលួចដាំខុសច្បាប់បានចំនួន១៣ទីតាំង អាងស្តុបទឹកចំនួន០៩អាង នៅចំណុចដុបគុហារចិន និងដុបដាដំរីលេង ស្ថិតក្នុងភូមិសាស្ត្រឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលមានផ្ទៃដីប្រមាណ២៦៣២ម៉ែត្រការ៉េ ។
បច្ចុប្បន្ននេះកម្លាំងជំនាញ កំពុងស្រាវជ្រាវស្វែងរកម្ចាស់ទីតាំងជាអ្នកដាំដំណាំកញ្ឆា ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕