បង្ក្រាបបទល្មើស​ដំណាំ​កញ្ឆា​ខុសច្បាប់បាន​ចំនួន​១៣​ទីតាំងក្នុងភូមិ​សាស្ត្រ​ឃុំ​ព្រះបាទ​ជាន់ជុំ​ ស្រុក​គិរីវង់​ !!!

បង្ក្រាបបទល្មើស​ដំណាំ​កញ្ឆា​ខុសច្បាប់បាន​ចំនួន​១៣​ទីតាំងក្នុងភូមិ​សាស្ត្រ​ឃុំ​ព្រះបាទ​ជាន់ជុំ​ ស្រុក​គិរីវង់​ !!!

ចេញផ្សាយ:ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១
ដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

ខេត្តតាកែវ​ ៖​ ដោយអនុវត្តតាម​ការ​ណែនាំ​និងចង្អុលបង្ហាញ​ របស់លោក​ឧត្តមសេនីយ៍ទោ​ សុខ​ សំណាង​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ ក្នុង​ការ​បង្ការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ដំណាំ​កញ្ឆា​ខុសច្បាប់​ កងកម្លាំង​ត្រូវ​បង្ក្រាប​ឲ្យ​ដូច​ភ្លៀងរលឹម​ និង​ជា​ពិសេស​អនុវត្តគោលនយោបាយ​ភូមិ​ ឃុំ​ មាន​សុវត្ថិភានាព្រឹក​ថ្ងៃអាទិត្យ​ ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​០៧​និង​៣០​នាទី​ ។​

បន្ទាប់​ពី​ទទួល​បាន​បទបញ្ជា​ លោក​វរសេនីយ៍ឯក​
យុគ​ សា​រ៉ាត់​ អធិការ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់​ បាន​ដឹកនាំ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​១២​ប៉ុស្តិ៍​ ឡើង​លើ​ភ្នំ​រុករក​ និង​កាប់​ដុត​បំផ្លាញ​ដំណាំ​កញ្ឆា​ដែល​ជនខិលខូច​លួច​ដាំ​ខុសច្បាប់​បាន​ចំនួន​១៣​ទីតាំង​ អាង​ស្តុ​ប​ទឹក​ចំនួន​០៩​អាង​ នៅ​ចំណុច​ដុប​គុហារ​ចិន​ និង​ដុប​ដា​ដំរី​លេង​ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ព្រះបាទ​ជាន់ជុំ​ ស្រុក​គិរីវង់​ ដែល​មាន​ផ្ទៃដី​ប្រមាណ​២៦៣២​ម៉ែត្រការ៉េ​ ។​

បច្ចុប្បន្ន​នេះកម្លាំង​ជំនាញ​ កំពុង​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​ទីតាំង​ជា​អ្នក​ដាំ​ដំណាំ​កញ្ឆា​ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ផង​ដែរ​៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *