ទីស្តីការក្រសួងមហាផ្ទៃ៖នាព្រឹកថ្ងៃអង្គារ៍ទី២៥ ខែតុលា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីអត្តសញ្ញាណប័ណ្ណដែលផុតសុពលភាព ដោយមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍លើកឡើងថាកិច្ចប្រជុំនាពេលនេះ ពិតជាមានសារៈសំខាន់ដើម្បីពិភាក្សាស្វែងរកវិធានការ ដោះស្រាយបញ្ហាអត្តសញ្ញាណប័ណ្ណផុតសុពលភាពរបស់ប្រជាពលរដ្ឋ ពីព្រោះអត្តសញ្ញាណប័ណ្ណ គឺជាឯកសារដែលចាំបាច់បំផុតសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។ឯកឧត្ដម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានធ្វើសេចក្តីរាយការណ៍សង្ខេបជូនសម្តេចក្រឡាហោមនិង អង្គពិធីទាំងមូលបានជ្រាប គិតមកដល់ពេលនេះ មានប្រជាពលរដ្ឋជាង១២លាននាក់ បានទទួលអត្តសញ្ញាណប័ណ្ណ ក្នុងនោះអត្តសញ្ញាណប័ណ្ណត្រូវផុតសុពលភាពនាចុងឆ្នាំ២០២២ មានជាង៨០ម៉ឺននាក់ ខណៈជាមធ្យមបានផ្ដល់អត្តសញ្ញាណប័ណ្ណជូនពលរដ្ឋប្រមាណ៣ពាន់នាក់ក្នុងមួយថ្ងៃ។ឯកឧត្ត នាយឧត្តមសេនីយ៍ ក៏បានទាញការកត់សម្គាល់ដែរថាចំនួនអត្តសញ្ញាណប័ណ្ណផុតសុពលភាព អាចបន្តកើនឡើងដល់ច្រើនជាង១លាននាក់ បើគិតដល់ខែកក្កដា ឆ្នាំ២០២៣ និងថាក្នុងចំណោមប្រជាពលរដ្ឋមានអត្តសញ្ញាណប័ណ្ណត្រូវផុតសុពលភាពនាពេលខាងមុខនោះ មួយចំនួនបានទទួលមរណភាពមួយចំនួនជាប់ពន្ធនាគារ និងមួយចំនួនធំបានធ្វើចំណាកស្រុក។ឯកឧត្តម បានបញ្ជាក់បន្ថែមថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បច្ចុប្បន្នកំពុងធ្វើការតាមដាន ត្រួតពិនិត្យតាមបច្ចេកទេស ដើម្បីស្រង់ឈ្មោះ ធ្វើបច្ចុប្បន្នភាពពលរដ្ឋតាមមូលដ្ឋាននិង ត្រៀមផ្គត់ផ្គង់សម្ភារៈសម្រាប់បោះពុម្ពអត្តសញ្ញាណប័ណ្ណដើម្បីផ្តល់លទ្ធភាពឱ្យពួកគាត់អាចប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងយកទៅប្រើប្រាស់ជាឯកសារចូលរួមការបោះឆ្នោតនាពេលខាងមុខ។សម្តេចក្រឡាហោម ស ខេងបានថ្លែងអំណរគុណចំពោះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដែលបានធ្វើបច្ចុប្បន្នភាពពាក់ព័ន្ធការងារអត្តសញ្ញាណប័ណ្ណដែលផុតសុពលភាព។ ជាមួយគ្នានោះ សម្តេចក្រឡាហោម ក៏បានណែនាំឱ្យបង្កើតក្រុមកាងារអន្តរអគ្គនាយកដ្ឋាន ដែលមានការចូលរួមសហការ ពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គស្នងការនគរបាលជាតិ អគ្គនាយកដ្ឋានរដ្ឋបាល ដើម្បីដោះស្រាយបញ្ហាអត្តសញ្ញាណប័ណ្ណអស់សុពលភាពនេះជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស៕
You might like
កាន់តែអាសន្នធំហើយ…អ្នកកាសែតជាច្រើនអង្គភាព និងសហគមន៍ស៊ីវិលអ្នកកាសែតមួយចំនួនធំ ស្នើសុំ.ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា.ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីក្រសួងយុត្តិធម៌.និងឯកឧត្តម ឱន យិនទៀង..រដ្ឋមន្ត្រីទទួលបន្ទុកបទល្មើស អង្គភាពប្រឆាំងអំពើពុករលួយ…. សុំជួយត្រួតពិនិត្យមើលសកម្មភាពជនទុច្ចរិតបើកល្បែងយ៉ាងក៏ឃ្លើនភ្លូកទឹកភ្លូកដី នៅក្រុងតាខ្មៅ និង ក្រុង សំពៅ ពូន ខេត្តកណ្ដាល…!!!
22/12/2024
13 Likes
106
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ !!!
22/12/2024
2 Likes
61
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន ៣ ម៉ោងក្រោមយុទ្ធសាស្ត្រឈ្នះឈ្នះរបស់សម្ដេចមហាបវធិបតីហ៊ុនម៉ាណែត ដោះស្រាយវិវាទដីធ្លី ១៨ ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ដោយរលូន !!!
21/12/2024
8 Likes
80
S.A TVHD CHANEL សូមអរគុណដល់សមត្ថកិច្ចអនុវត្តបានត្រឹមត្រូវតាមនីតិវិធីច្បាប់ ដែលបានចាប់ជនល្មើសជាអ្នកសារព័ត៌មានដូចគ្នាតែធ្វើតាមទំនើងខុសច្បាប់ និងសំណូមពរបន្ត ដល់សមត្ថកិច្ចនគរបាលខេត្តកណ្តាលចាត់វិធានការទៅលើមេបនល្បែងជល់មាន់នៅក្រុងសំពៅពូន និងនាំខ្លួនជនល្មើសពាក់ពន្ធ័មកទទួលទោសតាមច្បាបបន្តបន្ទាប់ផង….!!!
19/12/2024
15 Likes
160