ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២-ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរ កីឡាករតេក្វាន់ដូ WT ចំនួន០២រូប ដែលទទួលបានមេដាយមាស ពីការប្រកួត World Police & Fire Games ២០២២ នៅប្រទេសហូឡង់ នៅលើផេកផ្លូវការនារសៀលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោបានសរសេរថា អបអរសាទរ កីឡាករតេក្វាន់ដូ WT ចំនួន០២រូប ទទួលបានមេដាយមាស ពីការប្រកួត World Police & Fire Games ២០២២នៅប្រទេសហូឡង់។ សូមអបអរសាទរ និងកោតសរសើរចំពោះកីឡាករ សំ យូដេត និងកីឡាករ វ៉ា មិថុនា ដែលទទួលបានមេដាយមាស ពីការប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់។ សម្ដេចតេជោបន្តថា នេះគឺជាមោទនភាពរបស់ប្រទេសជាតិយើងទាំងមូល ដែលកីឡាករតេក្វាន់ដូ WT ចំនួន ០៣ រូប បានទៅចូលរូមកម្មវិធីប្រកួត World Police & Fire Games ២០២២ នៅប្រទេសហូឡង់ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ទទួលបានមេដាយចំនួន០២នាក់ ដោយឡែក កីឡាករ ផល សុវណ្ណាត់ នឹងប្រកួតនៅថ្ងៃស្អែកជាបន្តទៀត។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏សូមជូនពរ ដល់កីឡាករ កីឡាការិនី និងប្រតិភូកីឡាទាំងអស់ ដែលបានទៅចូលរូមកម្មវិធីប្រកួត World Police & Fire Games ២០២២សូមទទួលបានសុខភាពល្អ និងនាំជោគជ័យដល់កម្ពុជាយើងទាំងមូល៕ប្រភពៈក្រសួងព័ត៌មាន
You might like
ក្រសួងធនធានទឹក៖ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃ២៣ខែកញ្ញានេះកម្ពុជារងឥទ្ធិពលព្យុះស៊ូលីកពីសមុទ្រចិនខាងត្បូងបណ្តាលឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនគ្របដណ្តប់ស្ទើរទូទាំងប្រទេស !!!
19/09/2024
4 Likes
42
មនុស្សជាង ៥ម៉ឺននាក់ នៅខេត្តបន្ទាយមានជ័យទទួលស្វាគមន៍ និងជូនដំណើរប្រតិភូ Gumball 3000 Rally in Cambodia !!!
18/09/2024
2 Likes
61
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការអប់រំបណ្តុះបណ្តាលបង្កើនចំណេះដឹង និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ ត្រូវតែធ្វើគ្មានទីបញ្ចប់ !!!
17/09/2024
4 Likes
82
១ឆ្នាំមកនេះ មន្រ្តីចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ និងមរណភាពជូនប្រជាពលរដ្ឋបានជាង៧សែនច្បាប់ !!!
17/09/2024
3 Likes
58