សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ កីឡាករតេក្វាន់ដូ WTកម្ពុជា ដែលទទួល បានមេដាយមាស ពីការប្រកួត World Police & Fire Games ២០២២នៅប្រទេសហូឡង់ !!!

ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២-ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរ កីឡាករតេក្វាន់ដូ WT ចំនួន០២រូប ដែលទទួលបានមេដាយមាស ពីការប្រកួត World Police & Fire Games ២០២២ នៅប្រទេសហូឡង់ នៅលើផេកផ្លូវការនារសៀលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោបានសរសេរថា អបអរសាទរ កីឡាករតេក្វាន់ដូ WT ចំនួន០២រូប ទទួលបានមេដាយមាស ពីការប្រកួត World Police & Fire Games ២០២២នៅប្រទេសហូឡង់។ សូមអបអរសាទរ និងកោតសរសើរចំពោះកីឡាករ សំ យូដេត និងកីឡាករ វ៉ា មិថុនា ដែលទទួលបានមេដាយមាស ពីការប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់។ សម្ដេចតេជោបន្តថា នេះគឺជាមោទនភាពរបស់ប្រទេសជាតិយើងទាំងមូល ដែលកីឡាករតេក្វាន់ដូ WT ចំនួន ០៣ រូប បានទៅចូលរូមកម្មវិធីប្រកួត World Police & Fire Games ២០២២ នៅប្រទេសហូឡង់ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ទទួលបានមេដាយចំនួន០២នាក់ ដោយឡែក កីឡាករ ផល សុវណ្ណាត់ នឹងប្រកួតនៅថ្ងៃស្អែកជាបន្តទៀត។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏សូមជូនពរ ដល់កីឡាករ កីឡាការិនី និងប្រតិភូកីឡាទាំងអស់ ដែលបានទៅចូលរូមកម្មវិធីប្រកួត World Police & Fire Games ២០២២សូមទទួលបានសុខភាពល្អ និងនាំជោគជ័យដល់កម្ពុជាយើងទាំងមូល៕ប្រភពៈក្រសួងព័ត៌មាន

You might like

Leave a Reply

Your email address will not be published. Required fields are marked *