ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុហត្ថខេត្តបន្ទាយមានជ័យ អមដំណេីរដោយលោកមេបញ្ជាការរងកងរាជអាវុធហត្ថចុះត្រួតពិនិត្យកងកម្លាំងឈរជើងតាមគោលដៅសំខាន់ៗ ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីភាពប្រារព្ធទិវាមច្ឆជាតិ ០១កក្កដា នាពេលខាងមុននេះ នៅអាងទឹកត្រពាំងថ្ម ស្ថិតនៅភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ឆ្លៀតឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានកម្លាំងតាមគោលដៅនោះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិអញ្ជើញចុះត្រួតពិនិត្យកម្លាំងតាមគោលដៅ និងបានដាស់តឿនក្រេីនរំលឹកបន្ថែមដល់កម្លាំងអាវុធហត្ថទាំងអស់ ត្រូវពង្រឹងកម្លាំងនៅតាមគោលដៅនីមួយៗឲ្យបានម៉ឹងម៉ាត់ ដោយមិនត្រូវធ្វេសប្រហែសឡេីយ ត្រូវដាក់វេនប្រចាំការនៅតាមគោលដៅ២៤ម៉ោងលេី២៤ម៉ោង ៕