លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ចុះត្រួតពិនិត្យ​កងកម្លាំងតាមគោលដៅ​ ការពារសន្តិសុខ​ សុវត្ថិភាព​ ជូនសម្តេចអគ្គមហាសេនាបតី​ តេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ !!!

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃពុធ ទី២៩​ ខែមិថុនា​ ឆ្នាំ​២០២២​ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុហត្ថខេត្តបន្ទាយមានជ័យ​ អមដំណេីរដោយលោកមេបញ្ជាការរងកងរាជអាវុធហត្ថ​ចុះត្រួតពិនិត្យ​កងកម្លាំងឈរជើងតាមគោលដៅសំខាន់ៗ​ ដើម្បីការពារសន្តិសុខ​ សុវត្ថិភាព​ ជូនសម្តេចអគ្គមហាសេនាបតី​ តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ អញ្ជើញ​ជាអធិបតីភាពប្រារព្ធ​ទិវា​មច្ឆជាតិ​ ០១កក្កដា​ នាពេលខាងមុននេះ​ នៅអាងទឹកត្រពាំងថ្ម​ ស្ថិតនៅភូមិត្រពាំងថ្ម​ ឃុំប៉ោយចារ​ ស្រុកភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ​។

ឆ្លៀតឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានកម្លាំងតាមគោលដៅនោះដែរ​ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិអញ្ជើញចុះត្រួតពិនិត្យកម្លាំងតាមគោលដៅ និងបានដាស់តឿនក្រេីនរំលឹកបន្ថែម​ដល់កម្លាំងអាវុធហត្ថទាំងអស់​ ត្រូវពង្រឹងកម្លាំងនៅតាមគោលដៅនីមួយៗឲ្យបានម៉ឹងម៉ាត់ ដោយមិនត្រូវធ្វេសប្រហែសឡេីយ​ ត្រូវដាក់វេនប្រចាំការនៅតាមគោលដៅ២៤ម៉ោងលេី​២៤ម៉ោង​ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *