ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី០៤ ខែកុម្ភ: ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលអគារសិក្សា នៃគ្រឹះស្ថានសិក្សាចំនួន០៣ទីតាំង សាលាបឋមសិក្សា អនុវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន ដង្កោ សាលាបឋមសិក្សា សម្ដេចតេជោ ហ៊ុន សែន ស្ពានថ្ម ស្ថិតនៅក្នុងខណ្ឌដង្កោ និងសាលាបឋមសិក្សាព្រែកប្រាក្រោម ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ៕