ឯកឧត្ដម ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ​កងយោធពលខេមរភូមិន្ទ និង​ជាមេ​បញ្ជា​ការកងទ័ពជើងគោក អញ្ជើញចូលរួមក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​អគារសិក្សា គ្រឹះ​ស្ថាន​សិក្សា​ចំនួន​០៣ទីតាំង !!!

ភ្នំពេញ ៖ នាព្រឹក​ថ្ងៃ​សុក្រ​ ទី០៤​ ខែកុម្ភ: ឆ្នាំ២០២២​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ​បាន​ចូល​រួមក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​អគារសិក្សា នៃ​គ្រឹះ​ស្ថាន​សិក្សា​ចំនួន​០៣ទីតាំង សាលាបឋមសិក្សា អនុវិទ្យាល័យ សម្ដេច​តេជោ ហ៊ុន សែន ដង្កោ សាលាបឋមសិក្សា សម្ដេច​តេជោ ហ៊ុន សែន ស្ពាន​ថ្ម ស្ថិតនៅ​ក្នុង​ខណ្ឌ​ដង្កោ និង​សាលាបឋមសិក្សា​ព្រែក​ប្រាក្រោម ស្ថិតនៅ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ​កងយោធពលខេមរភូមិន្ទ និង​ជាមេ​បញ្ជា​ការ​កងទ័ព​ជើង​គោក តំណាងដ៏​ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​សម្ដេច​កិតិ្តព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *