ដីកាបង្គាប់ឲ្យឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន !!!

ចេញផ្សាយ៖ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២

ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

ខេត្តកណ្ដាល ៖ ដោយអនុវត្តតាមដីកាបង្គាប់ឲ្យឃាត់ខ្លួន លោកវរសេនីយ៍ឯក អាំ ធូ បានចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ សហការជាមួយកម្លាំងជំនាញគ្រឿងញៀនស្រុកចុះស្រាវជ្រាវបង្រ្កាបចាប់ខ្លួនតាមដីកា បានចំនួន០១ នាក់ ស្មើ០១ ដីកានៅថ្ងៃទី​០១ ខែ​ កុម្ភះ ឆ្នាំ២០២២ វេលាម៉ោង១១និង៤០នាទីនៅចំណុច ៖

-ភូមិតាហ៊ីង ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្ត

កណ្តាល។

-ឈ្មោះ មី​ វណ្ណា​ (ហុល)​ ភេទប្រុស អាយុ

៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត មានទីលំនៅ ភូមិ តាហ៊ីង ឃុំ​ ព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ។

ដោយយោងតាម ៖ ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៦០៧ដកបចខ/២០ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ របស់លោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល។

-ពីបទ៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

-ប្រព្រឹត្តនៅ ភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។

បច្ចុប្បន្ន ៖ ក្នុងករណីនេះសមត្ថកិច្ចបន្តចាត់ការតាមនីតិវិធីច្បាប់៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *