ចេញផ្សាយ៖ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
ខេត្តកណ្ដាល ៖ ដោយអនុវត្តតាមដីកាបង្គាប់ឲ្យឃាត់ខ្លួន លោកវរសេនីយ៍ឯក អាំ ធូ បានចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ សហការជាមួយកម្លាំងជំនាញគ្រឿងញៀនស្រុកចុះស្រាវជ្រាវបង្រ្កាបចាប់ខ្លួនតាមដីកា បានចំនួន០១ នាក់ ស្មើ០១ ដីកានៅថ្ងៃទី០១ ខែ កុម្ភះ ឆ្នាំ២០២២ វេលាម៉ោង១១និង៤០នាទីនៅចំណុច ៖
-ភូមិតាហ៊ីង ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្ត
កណ្តាល។
-ឈ្មោះ មី វណ្ណា (ហុល) ភេទប្រុស អាយុ
៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត មានទីលំនៅ ភូមិ តាហ៊ីង ឃុំ ព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ។
ដោយយោងតាម ៖ ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៦០៧ដកបចខ/២០ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ របស់លោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល។
-ពីបទ៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន
-ប្រព្រឹត្តនៅ ភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។
បច្ចុប្បន្ន ៖ ក្នុងករណីនេះសមត្ថកិច្ចបន្តចាត់ការតាមនីតិវិធីច្បាប់៕