ខេត្តព្រះសីហនុ ៖ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១
ដោយមានការដឹកនាំបញ្ជារពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការណ៍ ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ក្នុងនោះមានជនសង្ស័យចំនួន០៦នាក់ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០១ និង ៣០នាទីរសៀល នៅចំណុច ក្រុម០៨ ភូមិ ០៣ សង្កាត់លេខ ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ជនសង្ស័យមានឈ្មោះ៖
១-ឈ្មោះ ម៉ីន សុតម៉ាន់ដា ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន្ន ភូមិ០៣ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
២-ឈ្មោះ ផាត សុចាន់ ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន្ន : សង្កាត់០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
៣-ឈ្មោះ សុខ ចាន់នី ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន : ភូមិ ០៣ សង្កាត់ ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
៤-ឈ្មោះ លឹម លាង ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន : ភូមិ ០៣ សង្កាត់ ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
៥-ឈ្មោះ ឆាយ ប៊ុនណន់ ភេទប្រុស ជនជាតិខ្មែរ មុខរបរ ជាងម៉ូតូ ទីលំនៅបច្ចុប្បន្ន : ភូមិ ០៣ សង្កាត់ ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
៦-ឈ្មោះ វី វ៉ាន់ឌី ភេទប្រុស ជនជាតិខ្មែរ មុខរបរ រត់តុ ទីលំនៅបច្ចុប្បន្ន : ភូមិ ០៣ សង្កាត់ ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
វត្ថុតាងដកហូតបានរួមមាន ៖
-ម្សៅក្រាមព៌ណសថ្លា សង្ស័យសារធាតុញៀន ចំនួន ១០កញ្ចប់
-ទូរសព្ទ័ដៃ ចំនួន ០៤គ្រឿង
-ម៉ូតូ ០១គ្រឿង
បច្ចុប្បន្ន ៖ ជនសង្ស័យខាងលេី កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ និង ចាត់ការតាមនិតិវិធី ៕ ដោយៈកញ្ញា ឡាយ ចាន់ដាលីន