ជនសង្ស័យចំនួន០៦នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនត្រូវបានសមត្ថកិច្ចឃាត់ខ្លួន !!!

ខេត្តព្រះសីហនុ ៖ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១
ដោយមានការដឹកនាំបញ្ជារពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ សហការណ៍​ ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ក្នុងនោះមានជនសង្ស័យចំនួន០៦នាក់ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី ៣០​ ខែ​តុលា​ ឆ្នាំ​២០២១​ វេលាម៉ោង​០១ និង​ ៣០នាទី​​រសៀល នៅចំណុច ក្រុម០៨​ ភូមិ​ ០៣ សង្កាត់​លេខ​ ០៣​ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ​ ។

ជនសង្ស័យមានឈ្មោះ៖
១-ឈ្មោះ​ ម៉ីន​ សុតម៉ាន់ដា​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន្ន ភូមិ​​០៣​ សង្កាត់​០៣​ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​ ។
២-ឈ្មោះ ផាត​ សុចាន់ ភេទប្រុស​ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់​ ទីលំនៅបច្ចុប្បន្ន : សង្កាត់០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
៣-ឈ្មោះ សុខ​ ចាន់នី​ ភេទប្រុស​​ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន : ភូមិ​ ០៣​ សង្កាត់​ ០៣​ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
៤-ឈ្មោះ លឹម​ លាង ភេទប្រុស​ ​ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់​ ទីលំនៅបច្ចុប្បន : ភូមិ​ ០៣​ សង្កាត់​ ០៣​ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
៥-ឈ្មោះ ឆាយ​ ប៊ុនណន់ ភេទប្រុស​ ជនជាតិខ្មែរ មុខរបរ ជាងម៉ូតូ ទីលំនៅបច្ចុប្បន្ន : ភូមិ​ ០៣​ សង្កាត់​ ០៣​ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
៦-ឈ្មោះ វី​ វ៉ាន់ឌី​ ភេទប្រុស​​ ជនជាតិខ្មែរ មុខរបរ រត់តុ​ ទីលំនៅបច្ចុប្បន្ន : ភូមិ​ ០៣​ សង្កាត់​ ០៣​ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

វត្ថុតាងដកហូតបានរួមមាន ៖
-ម្សៅក្រាម​ព៌ណសថ្លា​ សង្ស័យសារធាតុញៀន​ ចំនួន ១០កញ្ចប់
-ទូរសព្ទ័​ដៃ ចំនួន ០៤គ្រឿង
-ម៉ូតូ​ ០១​គ្រឿង

បច្ចុប្បន្ន ៖ ជនសង្ស័យខាងលេី កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ​ និង​ ចាត់ការតាមនិតិវិធី ៕ ដោយៈកញ្ញា ឡាយ ចាន់ដាលីន

You might like

Leave a Reply

Your email address will not be published. Required fields are marked *