ខេត្តបន្ទាយមានជ័យ ÷ រឿងរ៉ាវ វិវាទដីធ្លីរបស់លោកស្រី លី ម៉ារី អស់រយ: ពេល ១៨ឆ្នាំ ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ ចំនួន ១៤ គ្រួសារ នោះត្រូវបានដោះស្រាយ បញ្ចប់ ដោយរលូននៅក្រៅប្រពន្ធ័តុលាការ ក្រោមវត្តមានឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត ក្នុងខណៈដែលឯកឧត្តមប្រើរយៈពេលចំនួន ជាង ៣ ម៉ោង តាមយុទ្ធសាស្ត្រ ឈ្នះឈ្នះរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
បើទោះបីភាគីទាំងសងខាងរវាងលោកស្រីលីម៉ារី និងប្រជាពលរដ្ឋ ប្រឹងប្រែងប្ដឹងផ្ដល់គ្នារហូតមានសាលក្រមយ៉ាងណាក៏ដោយក៏ប៉ុន្តែពួកគាត់នៅតែស្វែងរកដំណោះស្រាយ មួយគ្នាដ៏សមស្របក្រៅប្រព័ន្ធតុលាការ ។
ឯកឧត្តមបណ្ឌិតប៉ាន់ខេម ប៊ុនថនប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត ខិតខំប្រឹងប្រែងសម្របសម្រួលករណីនេះអស់រយៈពេលជាង ៣ ម៉ោង ក្រោមយុទ្ធសាស្ត្រឈ្នះឈ្នះ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
បានធ្វើឲ្យរវិវាទមួយនេះបានបញ្ចប់ទៅដោយរលូន ហើយប្រែក្លាយពីជម្លោះដែលធ្លាប់តែ មាន ទោមនស្ស ជាមួយគ្នា ចងកំហឹងនឹងគ្នា ក៏ប៉ុន្តែក្រោយមកបានប្រែក្លាយជាមិត្តភាពនឹងគ្នា ។
ហើយជាក់ស្ដែងពីរថ្ងៃនេះ និងបន្ត បួនគ្រួសារចុងក្រោយពួកគាត់បានបន្តការរុះ ដោយស្ម័គ្រចិត្ត ខ្លួនគាត់ ចាកចេញពីដីរបស់លោកស្រីលី ម៉ារី ហើយលោកស្រីលី ម៉ារី និងបានយកនៅប្លង់ កម្មសិទ្ធិ ដី ដែលផ្ដល់ជូនពួកគាត់សម្រាប់រស់នៅ សាងសង់លំនៅដ្ឋានដែលមានកម្មសិទ្ធិស្របច្បាប់ នោះបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋនៅទីតាំងផ្ទាល់ តែម្តង ដែលមានអាជ្ញាធរជាសាក្សី មានចៅសង្កាត់ និងមេភូមិ ជាដើម ដូច្នេះនៅក្នុងចំណុចនេះហើយ ឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែតបានបញ្ជាក់ជូនថា ការដោះស្រាយវិវាទរបស់ឯកឧត្តមកន្លងមក គឺចំណុចតែមួយទេបញ្ចប់វិវាទ ប្រែក្លាយពីជម្លោះមកជាមិត្តភាព និងគ្នា ទាល់តែក្លាយមកជាមិត្តភាពបែបនេះស្រឡាញ់គ្នាបែប នេះ ទើបហៅថាបញ្ចប់ជម្លោះ ហើយបើកាលណាយើងបានបញ្ចប់ហើយនៅតែឈ្លោះទៀតនោះមិនមែនជាដំណោះស្រាយទេ នេះហើយជាមរតកដ៏មានតម្លៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃនយោបាយឈ្នះឈ្នះ យើងប្រែក្លាយពីឈ្លោះគ្នាពីធ្វើសង្គ្រាមជាមួយគ្នា មកជាការរួបរួមគ្នាកសាងអភិវឌ្ឍន៍ជាមួយគ្នាក្រោមដំបូលសន្តិភាព៕ បងសី