ផ្សាយចេញពីរាជធានីភ្នំពេញ៖ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ អ្នកសារព័ត៌មានអាជីព ដែលមានវិជ្ជាជីវៈត្រឹមត្រូវ ពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ អស់ពីបេះដូង នូវចំណាត់ការរបស់មន្ត្រីអនុវត្តច្បាប់ទៅលើបុគ្គលអ្នកសារព័ត៌មានណាដែលប្រព្រឹត្តខុសច្បាប់។
ក៏ប៉ុន្តែចំពោះករណីការអនុវត្តច្បាប់ចាប់ខ្លួនអ្នកកាសែត អេសអេសប៊ី ធីវីញូស៍ (SSB TV NEWS) ចំនួន២រូប គឺលោក សូរ សំបូរ និងលោក នឿប ប៊ុន កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ សង្កាត់ដើមមាន ក្រុងតាខ្មៅ ហើយបន្ទាប់មកត្រូវតុលាការចោទប្រកាន់ពីបទ(គំរាមកំហែងហែកកេរ្តិ៍) រួចបញ្ជូនទៅដាក់ពន្ធនាគារកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ហាក់មានភាពមិនប្រក្រីតីឡើយ។ ប៉ុន្មានថ្ងៃនេះ ត្រូវមហាជនរិះគន់ទ្រហ៊ឹងអឺងកងតាមតុកាហ្វេ គុយទាវថា អ្នកអនុវត្តច្បាប់លំអៀងទៅតែម្ខាងដែលល្មើសច្បាប់ម៉េចមិនចាប់វាផង (ទះដៃតែម្ខាង វាមិនលឺទេ) អ្នកកាសែតប្រព្រឹត្តខុសត្រូវទទួលទោស នោះវាជាការពិតហើយ តែអ្នកប្តឹងគេនោះជាព្រះសង្ឃ ឬជាចោរ ឬជាមេបនល្បែងដែលព្រហើនប្រព្រឹត្តល្មើសប្រឆាំង នឹងច្បាប់ប្រទេសម៉េចមិនចាប់ផង? តើមានអាថ៌កំបាំងអ្វីនៅពីក្រោយរឿងនេះ? ព្រោះបើផ្អែកតាមការផ្សាយនោះ បានផ្សាយចំពោះបទល្មើសជាក់ស្តែងមានដាក់លេខ យូធីអឹម (UTM ) និងហ្គោហ្គលម៉ែប (Google Map) បញ្ចាក់អំពីទីតាំងបទល្មើស ពេលវេលានៃការប្រព្រឹត្តបទល្មើសប្រឆាំងច្បាប់រដ្ឋយ៉ាងច្បាស់ក្រឡែត ដូចចិនសរសេរលើម៉ុងខ្មោចអញ្ចឹង!
មហាជនមួយជំហៀងប្រទេសបានលើក មកបកស្រាយថា៖ បើផ្អែកលើបទចោទ «គំរាមកំហែងហែកកេរ្តិ៍» នោះ គឺត្រូវតែជាប់ពាក់ពន្ធ័ដោយផ្ទាល់ នឹងជនជាដើមបណ្តឹងមាន(ព្យសនកម្ម)ជាជនដែលរងការ «គំរាមកំហែងហែកកេរ្តិ៍»។ បើដូច្នេះអង្គហេតុ ដែលបណ្តាលអោយមានអំពើ «គំរាមកំហែងហែកកេរ្តិ៍» ទាំងស្រុងនោះគឺជាអ្វី ពាក់ពាន់ដល់បុគ្គលណាខ្លះ? តើលោក សូរ សំបូរ គំរាមហែកកេរ្តិ៍ទៅលើលោកសង្ឃកំពុងស្វាធ្យាយព្រះធ៌មដែលជាសុចរិតភាព ឬទៅលើទង្វើទុច្ចរិត ឬគំរាមកំហែងហែកកេរ្តិ៍ទង្វើល្មើស នឹងច្បាប់រដ្ឋ ដូចជាអំពើប្លន់ អំពើឃាតកម្ម ឬការបើកបនល្បែងស៊ីសងប្រឆាំងច្បាប់រដ្ឋ?
មហាជនរាប់មិនអស់បានលើកឡើងបន្តទៀតថា ទោះជាការ(គំរាមកំហែងហែកកេរ្តិ៍) ធ្វើទៅលើ ទង្វើសុចរិតក្តី ឬអំពើទុច្ចរិតក្តី បើពួកគេ(មិនទះដៃទាំងពីរ មិនលឺសូរសំលេងឡើយ បើគ្មានភ្លើងក៏គ្មានផ្សែងដែរ ហើយបើគ្មានសំរាមសោះដាច់ខាតឆ្កែក៏មិនជុះដាក់ដែរ) មានន័យថាទាំងដើមចោទ និងចុងចម្លើយ ត្រូវតែជាប់ពាក់ពន្ធ័ដល់ការស្រាវជ្រាវស៊ើបអង្កេតយ៉ាងត្រឹមត្រូវច្បាស់លាស់ទាំងពីរ(០២)ភាគី ដោយមិនអគតិ មិនលំអៀង ដោយសារតែ(ទំពក់មិនទៅ ព្នៅក៏មិនមកដែរ) មានអ្នកស៊ីសំណូក ក៏មកពីមានអ្នកសូកដែរ ត្រូវទទួលទោស រួមទាំងជនដែលឃុបឃឹតផងដែរ។ តើអ្នកសូកធ្វើអ្វីល្មើសច្បាប់បានជាត្រូវយកលុយទៅសូកអ្នកសារព័ត៌មាន វ៉េតាមABAអោយគេអញ្ចឹង? ដែលនេះគឺជារឿងគប្បីអនុវត្តច្បាប់ប្រកបដោយតម្លាភាពទៅតាមហេតុការណ៍ពិតជាក់ស្តែង កុំអោយដូចគេថា អ្នកអនុវត្តច្បាប់យើង ប្រើសារាចរលេខ៥៤ (អាចោររួចខ្លួន អ្នកជា ជាប់គុក) ឬគេថាមួយទៀត(គុណមួយសំពៅ ទោសមួយចូលទៅរលាយគុណអស់) ព្រោះលោក សូរ សំបូរ គាត់ធ្លាប់បំរើជាតិ ធ្លាប់ផ្សាយសមិទ្ធិផលជាស្នាដៃមេដឹកនាំ និងធ្លាប់ធ្វើសកម្មភាពចូលរួមយ៉ាងសកម្ម ដែលជាគោលនយោបាយជាតិថែមទៀត។ មិនគួរណាលើកលែងជនសង្ស័យបើកបនល្បែងប្រឆាំងបទបញ្ជារាជរដ្ឋាភិបាល ហើយទៅដាក់ទោសតែអាឆ្កែដេកផេះ ទុកអោយអាឆ្កែស៊ីអង្កររួចខ្លួននោះទេ។
គួររម្លឹកថា៖ តាមសាវតានៃរឿង ពាក់ពន្ធទៅនឹងការផ្សាយព័តមាន អំពីសកម្មភាពលេងល្បែងស៊ីសងល្មើសច្បាប់នៅក្នុងទីតាំងបង្កើតល្បែង
ស៊ីសងខុសច្បាប់មួយនៅក្រុងសំពៅពូនខេត្តកណ្តាល។ តាមការផ្សាយនោះមានភ្ជាប់ដោយរូបថតដែលថតដោយមានដាក់លេខយូធីអឹម (UTM ) និងហ្គោហ្គលម៉ែប (Google Map) ដែលបង្ហាញអំពីទីតាំង ពេលវេលា និងសកម្មភាពនៃបទល្មើសយ៉ាងច្បាស់
ក្រឡែត។ ជាដើមហេតុបញ្ជាក់ថាម្ចាស់បនល្បែង ល្មើសច្បាប់នៅទីតាំងនោះ ពើងទ្រូងយ៉ាងចំហរដោយអត់ញញើតច្បាប់សោះឡើយ ក្តៅដូចបាយពុះ ផ្ទុះកំហឹងដូចភ្នំភ្លើងផ្ទុះអញ្ចឹងដែរ ហើយក៏ប៉ះពាល់ធ្ងន់ធ្ងរផងដែរដល់មុខមាត់ របស់អាជ្ញាធរមានសមត្ថកិច្ចនគរបាលក្នុងមូលដ្ឋាននោះក្នុងការបណ្តែតបណ្តោយអោយបើកលេងល្បែងជល់មាន់ល្មើសច្បាប់នោះផងដែរ តើហេតុអ្វីទើបមេបនល្បែងអាចបើកបនល្បែងជល់មាន់ល្មើសច្បាប់ ល្មើសគោលនយោបាយ
ភូមិ ឃុំមានសុវត្ថិភាព ល្មើសសារាចរ និងបទបញ្ជាក្រសួងមហាផ្ទៃ? ដែលហាក់ប្រឆាំង នឹងសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលថែមទៀតបែបនោះ តើមានអំពើពុករលួយឬទេ? ព្រោះថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត.ក្រុង.រាជធានី ត្រូវបង្រ្កាបទីតាំងបនល្បែងស៊ីសង ល្បែងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នៅទូទាំងប្រទេសដោយគ្មានការលើកលែង។ ឯក្រសួងមហាផ្ទៃវិញក៏បានចេញសារាចរលេខ ០៧២ស.ណ.ន មានខ្លឹមសារសំខាន់៥ចំណុចជាពិសេសថានឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំនោះ។ តើហេតុអ្វី បានជាបនល្បែងជល់មាន់នោះ បើកលេងតាមរបៀបពើងទ្រូងដាក់ច្បាប់ទៅបាន?
ដូច្នេះបើតាមសាវតារឿង និងអង្គហេតុដែលបង្កើតបានជាបទចោទលើអ្នកកាសែតទាំងពីរនាក់ ពីបទ (គំរាមកំហែងហែកកេរ្តិ៍) នោះវាអាចមានធាតុផ្សំនៃបទល្មើសបន្ថែមទើប(ឆេះគុម្ពព្រាលរាលដល់គុម្ពព្រិច)បែបនោះ ហើយគ្រប់គ្រាន់ដើម្បីឈានទៅដល់ការស្រាវជ្រាវដាក់បន្ទុក និងអាចកោះហៅនូវជនពាក់ពន្ធ័នឹងអង្គហេតុនៃបទល្មើសទាំងគូភាគីផ្ទាល់ ទាំងជនដែលឃុបឃិតដទៃទៀតដើម្បីដាក់ទោសតាមច្បាប់៕
សូមបញ្ជាក់ផងដែរថា អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារម៉ីខ្លួនពាក់ព័ន្ធ ជុំវិញបញ្ហាការចុះផ្សាយខាងលើនេះ សូមទាក់ទង លេខទូរស័ព្ទតាមទូរទស្សន៌ ធីវី អនឡាញ យើងខ្ញុំ រៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជា សូមឲ្យមានភាពសុក្រឹត្យ និង យុត្តិធម៌ជូនពលរដ្ឋស្លូតត្រង់តែប៉ុណ្ណោះ សូមអរគុណ៕