S.A TVHD CHANEL សូមអរគុណដល់សមត្ថកិច្ចអនុវត្តបានត្រឹមត្រូវតាមនីតិវិធីច្បាប់ ដែលបានចាប់ជនល្មើសជាអ្នកសារព័ត៌មានដូចគ្នាតែធ្វើតាមទំនើងខុសច្បាប់ និងសំណូមពរបន្ត ដល់សមត្ថកិច្ចនគរបាលខេត្តកណ្តាលចាត់វិធានការទៅលើមេបនល្បែងជល់មាន់នៅក្រុងសំពៅពូន និងនាំខ្លួនជនល្មើសពាក់ពន្ធ័មកទទួលទោសតាមច្បាបបន្តបន្ទាប់ផង….!!!

ផ្សាយចេញពីរាជធានីភ្នំពេញ: ថ្ងៃទី ១៩ខែធ្នូឆ្នាំ២០២៤ សូមជម្រាបថា៖S.A TVHD CHANNEL យើងខ្ញុំមិនបានចោទប្រកាន់ថាសមត្ថកិច្ចអនុវត្តខុសនីតិវិធីក្នុងការចាប់ជនសង្ស័យជាអ្នកសារព័តមាន ថាចាប់ដោយកម្រោលឬអនុវត្តខុសនីតិវិធីច្បាប់ឡើយ ព្រោះអង្គភាពយើងពុំមែនជាមេបញ្ជាការមន្ត្រីអនុវត្តច្បាប់ទាំងនោះទេ បើទោះបីជាការចាប់ខ្លួនជនសង្ស័យ ដោយទទួលបទបញ្ជាពីស្នងការដើម្បីអនុវត្ត្តជាក់ស្តែងក្តី ទោះមានឬគ្មានដីការបង្កាប់ពីតុលាការបង្គាប់អោយចាប់ខ្លួនជនសង្ស័យបង្ហាញភ្លាមៗក្ក៏ដោយព្រោះថាវាមិនមែនជាតូនាទីS.ATVHD CHANELឡើយ។ដូច្នេះ S.ATVHD CHANELសូមជូនសារធារណជនមេត្តាជ្រាប ថា៖S.A TV CHANELគ្រាន់តែជាស្ថាប័នព័ត៌មានមួយ ដែលមិនក្រអើតក្រទមនោះទេ យើងខ្ញុំគោរពយ៉ាងខ្ជាប់ខ្ជួននូវក្រមសីលធ៏ម វិជ្ជាជីវ ច្បាប់ សារាចរ សេចក្តីណែនាំ របស់ក្រសួងព័ត៌មាន ជ្រកក្រោមម្លប់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយស្មោះត្រង់ឥតងៀករ៉េ គឺជាសារព័ត៌មានដែលពាំនាំតែដំណឹងពិតជូនថ្នាក់ដឹកនាំនិងសាធារណជនតែប៉ុណ្ណោះ គឺអ្វីដែលយើងទទួលពីពលរដ្ឋពិតៗ..ក្តៅៗ..យើងនិងយកមកផ្សាយជម្រាបទៅសាធារណជននិងប្រមុខរាជរដ្ឋាភិបាលនិងស្ថាប័នពាក់ពន្ធ័វិញដោយសុចរិត មិនកែក្រឡៃឡើយ ក្នុងន័យរួមគ្នាពង្រឹងសន្តិភាព ដោយឥតលំអៀង ទៅខាងបុគ្គលដែលល្មើសច្បាប់ ហើយក៏រឹតតែមិនបានតាំងខ្លួនជាជនគ្រាន់បើអ្វីដែរ។សូមជម្រាបថា៖ S.ATVHD CHANELមិនដូចបុគ្គលពាលខ្លះ និងសារព័ត៌មានខ្លះ តម្កើងខ្លួនជាជនអស្ចារ្យក្រោមមេឃ ដូចបីសាចប្រឡាក់ឈាមឈ្មោះតាម៉ុក(នៅក្រោមមេឃ មានតែម៉ុក នៅពីលើម៉ុកមានតែមួក.. ហើយនៅពីលើមួកមានតែមេឃ)ដែលអត់មាននរណាត្រួតត្រាបាន ដូចស្វាបានដូង.. យកបណ្តាញសង្គម ប្រឹងសម្លឹងវៀចមាត់ ភ្នែកលៀនក្រឡោតដូចសត្វក្រាមៗ..ឥរិយាក្រង៉ែងកែក កែងក្រង៉ែក កោងក្អេងក្អាង មាត់ស្អុយដូចបង្គន់ខ្វះគម្រប.អសីលធម៍គម្រក់ថោកទាប ជេរប្រមាថអ្នកដទៃតាមទំនើងចិត្តបណ្តាលអោយមហាជនស្ទើមួយប្រទេសខ្ពើមរអើមដូចលាមកអីញឹងនោះទេ.ជនកោងក្រងែងស្អុយដូចលាមកខ្លះនោះ បើនរណាដើរក្បែរស្អុយទាំងអ្នកនោះ..រស់ជាបញ្ញើក្អែកតោងដើមណាងាប់ដើមហ្នឹង ចង្រៃជាតិចង្រៃសង្គម មានតែទ្រព្យ ចរិតងន់ដូចសុនខនោះឡើយ.។

S.A TVHD CHANEL រឹតតែមិនបានតាំងខ្លួនជាមេបញ្ជាការ ឬតុលាការ ឬក៏អាជ្ញាកណ្ដាល ឡើយ ដោយដឹងថាខ្លួនគ្មានសិទ្ធិក្នុងការវាយតម្លៃទៅលើសកម្មភាពរបស់សមត្ថកិច្ចអនុវត្តច្បាប់ណាមួយថា ធ្វើបែបនេះត្រូវនីតិវិធី ឬធ្វើបែបនោះខុសនីតិវិធីដែរ គឺគ្រាន់តែផ្សាយតាមការពិតជាក់ស្តែង តាមមតិមហាជន ដោយមិនស្រមើស្រម៉ៃ ដូចអ្នកកាសែតមួយចំនួនតូចប្រើវោហារអសុរោះដូចខ្មែរក្រហមដែរ!អង្គភាពសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយតាមប្រភពពីប្រជាពលរដ្ឋតែប៉ុណ្ណោះ ខណៈមហាជនមានការប្រតិកម្មបែបណា អង្គភាពយើងខ្ញុំធ្វើការផ្សាយតាមមហាជនបែបនោះដដែល។ ឧទាហរណ៍ដូចជសពេលដែលមហាជនបាននិយាយថាសមត្ថកិច្ចអនុវត្តច្បាប់ចាប់តែជនល្មើសជាអ្នកកាសែត ហេតុអ្វីទើបមេបនល្បែងឬជាមេការបនល្បែងល្មើសច្បាប់ជាក់ស្ដែងដែលជាអ្នកប្តឹងចោទអ្នកកាសែតនោះបែរជារួចខ្លួន និងបានសំណូមពរអោយចាប់មេបនល្បែងផង តាមការសុំនិងការលើកឡើងរបស់មហាជនតែប៉ុណ្ណោះ មិនមែនជាការចោទប្រកាន់ទៅលើនគរបាលយុត្តិធម៌ឬស្នងការ ឬអធិការក្រុងសំពៅពូន ហើយក៏មិនបានលើកឡើងថាសមត្ថកិច្ចធ្វើការងារខុសនីតិវិធីច្បាប់នោះទេសូមទានជ្រាប។.នេះគ្រាន់តែជាការសំណូមពររបស់ប្រជាពលរដ្ឋនិងអ្នកសារព័ត៌មានមួយចំនួនធំតែប៉ុណ្ណោះ មិនមែនជាការចាប់កំហុសខុសឆ្គងដោយS.A TVHD CHANELថាស្ថាប័នអនុវត្តច្បាប់ ធ្វើខុសនីតិវិធីដូចដែលការស្នើសុំឲ្យមានការកែតម្រូវនោះទេ រឿងធ្វើត្រូវនីតិវិធី ឬធ្វើខុសនីតិវិធី គឺជារឿងរបស់នគរបាល មិនមែនជារឿងរបស់អ្នកសារព័ត៌មានឡើយ។

អាស្រ័យដូច្នេះសូមលោកស្នងការមេត្តាទៀនជ្រាប ហើយក៏សំណូមពរបន្ថែមផងដែរថា ករណីនេះលោកស្នងការនគរបាលខេត្តកណ្ដាល គួរតែចាត់វិធានការ ដើម្បីឲ្យមានការចុះស៊ើបអង្កេត និងឈានទៅដល់ការចាប់ខ្លួនមេបនល្បែងជល់មាន់ ជាជនដែលប្រព្រឹត្តបទល្មើសច្បាប់ល្បែងស៊ីសង បញ្ចូល់មាន់ ឬក៏ហ្គេមអនឡាញទាំងអស់នោះ..ដើម្បីយើងរងចាំផ្សាយជូនមហាជនជ្រាបវិញ ថាតើបទល្មើសបើកបនល្បែងយ៉ាងចំហរនៅទីតាំងនោះ បើកបានដោយរបៀបណា?ហើយមានជនណាខ្លះដែលពាក់ព័ន្ធទៅនឹងការបើកល្បែងស៊ីសងដោយចំហរបែបនេះបាន។ ព្រោះនេះជាករណីក៨ច្ចរបស់លោក ឈឿនសុខចិត្ត ស្នងការខេត្តកណ្ដាល តែប៉ុណ្ណោះ។

ត្រង់ន័យថាកាសែតយើងខ្ញុំទាំងអស់នេះចោទប្រកាន់ថាធ្វើខុសនីតិវិធី គឺអង្គភាពយើងខ្ញុំមិនបានធ្វើអ្វីជាការបំពារបំពានចោទប្រកាន់ថាលោកស្នងការដ្ឋាននគរបាល ធ្វើការខុសវិធានឡើយ ដូច្នេះសូមលោកឈឿន សុចិត្ត ស្នងការ ខេត្តកណ្តាល មេត្តាជ្រាប សូមស្នើសុំសូមលោកស្នងការធ្វើការចុះស្រាវជ្រាវ។ ម្យ៉ាងទៀតនោះជាការស្នើសុំយ៉ាងទទូចរបស់ពលរដ្ឋប៉ុណ្ណោះទៅដល់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាចាត់កម្លាំងចុះត្រួតពិនិត្យទៅលើសកម្មភាពនៃការប្រព្រឹត្តបទល្មើសនៅក្នុងក្រុងសំពៅពូនជាពិសេសចំពោះល្បែងស៊ីសងបើកលេងយ៉ាងចំហរ ហ៊ោកញ្ជ្រៀវតាមតែអំពើចិត្ត សំឡេងខ្ទរពីភូមិមួយដល់ភូមិមួយទៀតហើយឈានដល់ការចាប់ខ្លួនអ្នកកាសែតដែលច្វះវិជ្ជាជីវៈដែលបានផ្សាយអំពីទីតាំងបនល្បែង និងសកម្មភាពពិតជាក់ស្ដែង ប្រែទៅជាករណី គំរាមកំហែងហែកកេរ្តិ៍ ឯមេបនល្បែងបែរជារួចខ្លួនទៅវិញ នោះអោយមហាជនបានអស់ចិត្តនិងជឿជាក់តាមការគួរនិងដោយក្តីអនុគ្រោះ។សូមបញ្ជាក់ថា៖អង្គភាពសារព័ត៌មានយើងខ្ញុំមិនបានកាន់ជើងអ្នកកាសែតណាម្នាក់ដែលប្រព្រឹត្តខុសច្បាប់នោះឡើយ ប៉ុន្តែជាការស្នើសុំទៅដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាកមេត្តាចាត់កម្លាំងចុះធ្វើការស្រាវជ្រាវអង្កេតឲ្យបានច្បាស់លាស់តើល្បែងស៊ីសងដែលបើកចំហរនោះមានពាក់ព័ន្ធចំពោះជនណាខ្លះទើបបានជាមានមនុស្សមួយចំនួនហាក់ដូចជាគោដំប៉ៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ មានចេតនាជាន់ពន្លិចការផ្សាយព័ត៌មានដែលពិតជាក់ស្ដែងបែបនេះ។

សូមបញ្ជាក់ផងដែរថា: អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាការចុះផ្សាយខាងលើនេះ.. សូមទាក់ទង លេខទូរស័ព្ទតាមទូរទស្សន៌ TV ONLINE យើងខ្ញុំ រៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជា សូមឲ្យមានភាពសុក្រឹត្យ-និង យុត្តិធម៌ជូនពលរដ្ឋស្លូតត្រង់តែប៉ុណ្ណោះ (សូមអរគុណ)៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *