ខេត្តបន្ទាយមានជ័យ ÷ នៅរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥នេះ ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូន ដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថាៈ ថ្មីៗនេះ មានអាខោនហ្វេស បុកឈ្មោះ៖ Chhay Phallin-ឆាយ ផល្លីន ដែលបានបង្ហោះវីដេអូមានខ្លឹមសារថា “ឡូយណាស់ក្មេងទំនើងមានកាំភ្លើងប្រើ ប្រាស់ ជួយស៊ែរតិចផង 1/1/2025 ក្រុងប៉ោយប៉ែត” ។
កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការស្រាវជ្រាវឱ្យដឹងថា អាខោនហ្វេសបុក ឈ្មោះ Chhay Phallin -ឆាយ ផល្លីន បំណងចង់បង្ហោះព័ត៌មានរន្ធត់ និងព័ត៌មានចាស់ៗ (ព័ត៌មានមិនពិត) ចង់ឱ្យផេកឬ ក៏អាខោនហ្វេសបុកខ្លួនឯងល្បី ធ្វើអោយមានការចាប់អារម្មណ៍ពីមហាជនប្រើប្រាស់បណ្តេញទំនាក់ទំនងសង្គម ។ កម្លាំង ជំនាញបានធ្វើការឆែកមើលប្រវត្តិអាខោនហ្វេសបុក Chhay Phallin-ឆាយ ផល្លីនមក បានឱ្យឃើញថា មានព័ត៌មានជា ច្រើនដែលបានយកទៅបង្ហោះឡើងវិញជាព័ត៌មានមិនពិត មានប្រតិកម្មជាមួយស្ថាប័នពាក់ព័ន្ធមួយចំនួនរួចទៅហើយ ។
ជំនាញបានធ្វើការសន្និដ្ឋានបឋមថា អាខោនហ្វេសបុក Chhay Phallin -ឆាយ ផល្លីន បង្ហោះគ្រាន់តែចង់ឱ្យផេក ខ្លួនឯងល្បី ចំពោះរូបភាពវីដេអូខាងលើ មិនទាន់ដឹងប្រភព ឬទីតាំងច្បាស់លាស់នៅឡើយ ។
អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទទួលជ្រាប ជាព័ត៌មាន និងម្ចាស់អាខោនហ្វេសបុក Chhay Phallin -ឆាយ ផល្លីន ជួយសហការផ្តល់ព័ត៌មានពីរូបភាពវីដេអូខាងលើ ដើម្បីឱ្យសមត្ថកិច្ចមានមូលដ្ឋានចាត់ការតាមនីតិវិធី៕