មន្ត្រីអង្គការយូនីសេហ្វ(UNICEF) បានប្រាប់សារព័ត៌មាន AFP ក្នុងបទសម្ភាសន៍ថា រយៈពេលជិតមួយឆ្នាំនៃសង្គ្រាមដ៏មហន្តរាយ បានធ្វើឱ្យប្រជាជន២,៤លាននាក់នៅតំបន់ហ្កាហ្សា ត្រូវស៊ូទ្រាំនឹងសោកនាដកម្មមនុស្សធម៌ ដោយកុមារនៅក្នុងដែនដីដែលត្រូវបានហ៊ុមព័ទ្ធ គឺជាអ្នកដែលងាយរងគ្រោះបំផុត ។
លោក Jonathan Crickx អ្នកនាំពាក្យរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ដែនដីប៉ាឡេស្ទីនបានវិលត្រឡប់មកវិញក្នុងខែនេះពីបេសកកម្មរយៈពេលមួយសប្តាហ៍ទៅកាន់តំបន់ហ្កាហ្សា ដែលនៅតែរងផលប៉ះពាល់ធ្ងន់ធ្ងរ ទោះបីជាអ៊ីស្រាអែលផ្លាស់ប្តូរការផ្តោតគោលដៅយោធារបស់ខ្លួន ទៅកាន់ប្រទេសលីបង់ ក៏ដោយ។
លោកបាននិយាយជាមួយសារព័ត៌មាន AFP អំពីស្ថានភាពរបស់កុមារនៅតំបន់ហ្កាហ្សា ដែលពុំមានការសិក្សាអប់រំណាមួយឡើយ ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលា។
លោក Crickx និយាយថា «អ្នកមើលឃើញកុមារ ដែលពុំត្រូវបានអនុញ្ញាតឱ្យមានជីវិតជាកុមារទូទៅ គ្មានការសិក្សាអប់រំ គ្មានការលេងកម្សាន្ត និងគ្មានភាពរីករាយឡើយ។ដោយ÷Bayon Radio