UNICEF៖ កុមារនៅហ្កាហ្សា រងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារតែសង្គ្រាម !!!

មន្ត្រីអង្គការយូនីសេហ្វ(UNICEF) បានប្រាប់សារព័ត៌មាន AFP ក្នុងបទសម្ភាសន៍ថា រយៈ​ពេល​ជិត​មួយ​ឆ្នាំនៃសង្គ្រាមដ៏មហន្តរាយ បានធ្វើឱ្យប្រជាជន២,៤លាននាក់នៅតំបន់ហ្កាហ្សា ត្រូវ​ស៊ូ​ទ្រាំនឹ​ងសោកនាដកម្មមនុស្សធម៌ ដោយកុមារនៅក្នុងដែនដីដែលត្រូវបានហ៊ុមព័ទ្ធ គឺជាអ្នក​ដែល​ងាយ​រង​គ្រោះបំផុត ។

លោក Jonathan Crickx អ្នកនាំពាក្យរប​ស់​ទីភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ដែន​ដី​ប៉ាឡេស្ទី​នបានវិលត្រឡប់មកវិញក្នុងខែនេះពីបេសកកម្ម​រយៈពេល​មួយ​សប្តាហ៍​ទៅ​កាន់​តំបន់​ហ្កាហ្សា ដែលនៅតែរងផលប៉ះពាល់ធ្ងន់ធ្ងរ ទោះបីជាអ៊ីស្រាអែល​ផ្លាស់ប្តូរ​ការផ្តោតគោ​ល​ដៅយោ​ធា​របស់ខ្លួន ទៅកាន់ប្រទេសលីបង់ ក៏ដោយ។

លោកបាននិយាយជាមួយសារព័ត៌មាន AFP អំពីស្ថានភាពរបស់កុមារនៅតំបន់ហ្កាហ្សា ដែល​ពុំ​មាន​ការ​សិក្សាអប់រំណាមួយឡើយ ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានផ្ទុះ​ឡើង កាលពីថ្ងៃទី៧ ខែតុលា។

លោក Crickx និយាយថា «អ្នកមើលឃើញកុមារ ដែលពុំត្រូវ​បាន​អនុញ្ញាត​ឱ្យ​មាន​ជីវិត​ជា​កុមារ​ទូទៅ គ្មានការសិក្សាអប់រំ គ្មានការលេងកម្សាន្ត និងគ្មានភាពរីករាយឡើយ។ដោយ÷Bayon Radio

You might like

Leave a Reply

Your email address will not be published. Required fields are marked *