លោកTrump និងលោក Putin ពិភាក្សាតាមទូរស័ព្ទ ខណៈលោក Biden គ្រោងបញ្ចុះបញ្ចូលលោកTrump កុំឱ្យបោះ បង់អ៊ុយក្រែន !!!

លោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump បានពិភាក្សាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ហើយបានជំរុញកុំធ្វើឱ្យសង្គ្រាមអ៊ុយក្រែនកាន់តែតានតឹងថែមទៀត នេះបើតាមប្រភពដែលដឹងពីការ សន្ទនា បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យ ១០ វិច្ឆិកា ខណៈលោកប្រធានាធិបតី Joe Biden គ្រោងជំរុញលោកTrump កុំឱ្យបោះបង់ចោលទីក្រុង Kyiv ។

ប្រភពបាននិយាយថាលោក Trump និងលោក Putin បាននិយាយក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។លោក Trump បាននិយាយជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy កាលពីថ្ងៃពុធ។ លោក Trump បានរិះគន់ទំហំនៃការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកសម្រាប់ទីក្រុង Kyiv ដោយបានប្តេជ្ញាថានឹងបញ្ចប់សង្រ្គាមឱ្យបានឆាប់រហ័សដោយពុំបញ្ជាក់ពីមធ្យោបាយរបស់លោកទេ។

ក្រសួងការបរទេសអ៊ុយក្រែនបាននិយាយថា ខ្លួនមិនត្រូវបានជូនដំណឹងជាមុនអំពីការជួបសុន្ទនាតាមទូរសព្ទរវាងលោក Trump និងលោក Putin នោះទេ។

លោក Steven Cheung ប្រធានផ្នែកទំនាក់ទំនងរបស់លោក Trump បាននិយាយនៅពេលត្រូវបានសួរអំពីការ សន្ទនាតាមទូរស័ព្ទដែលត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មាន The Washington Post ថា យើងមិនធ្វើអត្ថាធិប្បាយលើការហៅទូរស័ព្ទឯកជនរវាងប្រធានាធិបតី Trump និងមេដឹកនាំពិភពលោកផ្សេងទៀតទេ។ស្ថានទូតរុស្ស៊ី ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

ការអត្ថាធិប្បាយរបស់មន្ត្រីសេតវិមានលោក Sullivan បានកើតឡើង ខណៈអ៊ុយក្រែនវាយប្រហារទីក្រុងមូស្គូកាលពីថ្ងៃអាទិត្យដោយយានដ្រូនយ៉ាងហោចណាស់៣៤ គ្រឿង ដែលជាការវាយប្រហារដោយយានដ្រូនដ៏ធំបំផុតលើរដ្ឋធានីរុស្ស៊ីចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម៕ដោយៈBAYON Radio

You might like

Leave a Reply

Your email address will not be published. Required fields are marked *