ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញជាអធិបតីនៅក្នុងសន្និសីទសារព័ត៌មានដើម្បីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» ជាផ្លូវការ។ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងនៅទីស្តីការក្រសួងព័ត៌មាននារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា បច្ចុប្បន្នចំនួនអង្គភាពសារព័ត៌មានផ្សព្វផ្សាយទំនើប (ព័ត៌មានអនឡាញ) បានកើនឡើងយ៉ាងខ្លាំង ដែលបង្ហាញពីភាពប្រសើរឡើងនៃស្ថានភាពសេរីភាពសារព័ត៌មាន និងសាធារណៈមតិនៅកម្ពុជា ។ប៉ុន្តែភាគច្រើននៃអ្នកសារព័ត៌មាននៅតាមអង្គភាពសារព័ត៌មានអនឡាញទាំងនោះ ពុំសូវបានយល់ និងអនុវត្តតាមក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននោះទេ ។ ដូច្នេះហើយទើបក្រសួងព័ត៌មានបានបង្កើត «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» ឡើងដើម្បីឱ្យអ្នកសារព័ត៌មានទាំងអស់អាចពង្រឹងវិជ្ជាជីវៈរបស់ខ្លួន ក៏ដូចជាអាចពង្រឹងវិស័យសារព័ត៌មាននៅកម្ពុជាផងដែរ ។ឯកឧត្ដម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» ត្រូវបានចងក្រងឡើងដោយធ្វើការសម្រង់មតិភាគច្រើនពីសំណាក់អ្នកសារព័ត៌មានទូទាំងប្រទេសកម្ពុជា ដើម្បីធ្វើជាឯកសារគោលមួយសម្រាប់អ្នកសារព័ត៌មានអនុវត្តតាម ។យ៉ាងណាមិញក្រសួង មិនបានបង្ខិតបង្ខំឱ្យអ្នកសារព័ត៌មាន ត្រូវតែអនុវត្តតាម «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» ដូចច្បាប់រដ្ឋធម្មនុញ្ញ នោះទេ ។ពោលគឺ ធម្មនុញ្ញនេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយដើម្បីតម្រង់ទិសអ្នកសារព័ត៌មាន និងពង្រឹងវិស័យសារព័ត៌មាននៅកម្ពុជា ឱ្យមានភាពល្អប្រសើរ ។ ក្រសួងព័ត៌មានតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះអង្គភាព ក៏ដូច ជាអ្នកសារព័ត៌មានទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។នេះជាចំណុចដែលឯកឧត្តមរដ្ឋមន្រ្តីបានគូសរំលេច។ឯកឧត្តម នេត្រ ភក្រ្តា បានបន្តថា ដោយកន្លងមកក្រសួងមានទាំងការផ្ដល់នូវមេធាវីការពារក្ដី និងប្រឹក្សាផ្នែកច្បាស់ សម្រាប់បងប្អូនអ្នកសារព័ត៌មានថែម ទៀតផង។ដូចនេះ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» ពុំមែន ជារនាំងការពារច្បាប់អ្នកសារព័ត៌មានឡើយ ប៉ុន្តែវាជាធាតុផ្សំដ៏ សំខាន់សម្រាប់អ្នកសារព័ត៌មានយកទៅអនុវត្ត ដើម្បីជៀសផុតពីការ ល្មើសច្បាប់ និងទោសព្រហ្មទណ្ឌ ជាដើម ៕
You might like
កាន់តែអាសន្នធំហើយ…អ្នកកាសែតជាច្រើនអង្គភាព និងសហគមន៍ស៊ីវិលអ្នកកាសែតមួយចំនួនធំ ស្នើសុំ.ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា.ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីក្រសួងយុត្តិធម៌.និងឯកឧត្តម ឱន យិនទៀង..រដ្ឋមន្ត្រីទទួលបន្ទុកបទល្មើស អង្គភាពប្រឆាំងអំពើពុករលួយ…. សុំជួយត្រួតពិនិត្យមើលសកម្មភាពជនទុច្ចរិតបើកល្បែងយ៉ាងក៏ឃ្លើនភ្លូកទឹកភ្លូកដី នៅក្រុងតាខ្មៅ និង ក្រុង សំពៅ ពូន ខេត្តកណ្ដាល…!!!
22/12/2024
10 Likes
86
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ !!!
22/12/2024
1 Likes
58
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន ៣ ម៉ោងក្រោមយុទ្ធសាស្ត្រឈ្នះឈ្នះរបស់សម្ដេចមហាបវធិបតីហ៊ុនម៉ាណែត ដោះស្រាយវិវាទដីធ្លី ១៨ ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ដោយរលូន !!!
21/12/2024
7 Likes
76
S.A TVHD CHANEL សូមអរគុណដល់សមត្ថកិច្ចអនុវត្តបានត្រឹមត្រូវតាមនីតិវិធីច្បាប់ ដែលបានចាប់ជនល្មើសជាអ្នកសារព័ត៌មានដូចគ្នាតែធ្វើតាមទំនើងខុសច្បាប់ និងសំណូមពរបន្ត ដល់សមត្ថកិច្ចនគរបាលខេត្តកណ្តាលចាត់វិធានការទៅលើមេបនល្បែងជល់មាន់នៅក្រុងសំពៅពូន និងនាំខ្លួនជនល្មើសពាក់ពន្ធ័មកទទួលទោសតាមច្បាបបន្តបន្ទាប់ផង….!!!
19/12/2024
11 Likes
153