អាហារដ្ឋានចំការ​ននោង ត្រូវបានផ្អាកដំណេីរការអាជីវកម្មជាបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ !!!

អាហារដ្ឋានចំការ​ននោង ត្រូវបានផ្អាកដំណេីរការអាជីវកម្មជាបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ !!!

ចេញផ្សាយ៖ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១

ខេត្តកណ្ដាល៖ក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វេីការឆ្លើយតបទៅម្ចាស់គណនីហ្វេសបុកសុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអបសារផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា៖​ “ថ្ងៃទី១៨​ ខែកញ្ញា​ ឆ្នាំ២០២១​ ហាងនៅភូមិត្រពាំងស្លែង​ ឃុំភ្នំបាត​ ស្រុកពញាឮ​ ខេត្តកណ្ដាល​ ដែលមានឈ្មោះយីហោថា​ ចំការននោង​ គឺពួកគាត់រំខានរហូត​ គេប្រាប់ម៉េចក៏មិនចេះស្ដាប់​ កន្លែងណាមានរឿងគឺគាត់ដាក់កន្លែងនឹង​ កន្លែងណាប្រជាជនមិនចូលចិត្តគាត់ធ្វេី​ មេប៉ុស្ដិ៍បញ្ជានៅតែអញ្ចឹង​ ច្រៀងឡូឡាតាំងពីថ្ងៃ​ មកដល់ស្មានេះ​ រកស្ដាប់អីមិនបាន​ មេីលទូរទស្សន៍ក៏ពិបាក បេីសិនជាកន្លែងនេះនៅជិតផ្ទះរបស់អ្នកវិញ​ តេីអ្នកមានអារម្មណ៍បែបណា? “។

 

បន្ទាប់ពីទទួលបានព័ត៌មានខាងលេី ដោយមានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល​ លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានបញ្ជាឱ្យកម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលភ្នំបាត ចុះស្រាវជ្រាវទីតាំងខាងលេីនោះភ្លាម។

 

ជាលទ្ធផល៖

នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នៅពេលកម្លាំងចុះមកដល់ទីតាំងហាងខាងលើ ពុំមានភ្ញៀវជួបជុំផឹកស៊ីទេ បន្ទាប់មកកម្លាំងផ្នែកជំនាញក៏បានអាន និងបិទសេចក្តីសម្រេចលេខៈ១៦៩ស.ស.រ របស់រដ្ឋបាលខេត្តកណ្តាល​ ស្ដីពីការបន្តអនុវត្តវិធានការរដ្ឋបាលដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ​ មុខរបរ​ ឬអាជីវកម្មដែល​មានហានិភ័យខ្ពស់​ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩​ និងការជួបជុំ​ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន​ ​នៅក្នុងភូមិសាស្រ្តខេត្តកណ្ដាល​ សម្រាប់រយៈពេល១៤(ដប់បួន)ថ្ងៃ​ បន្តទៀត​ ចាប់ពីថ្ងៃទី១០​ ខែកញ្ញា​ រហូតដល់ថ្ងៃទី២៣​ ខែកញ្ញា​ ឆ្នាំ២០២១​ ព្រមទាំងបានណែនាំ និងធ្វើកិច្ចសន្យា ដល់ម្ចាស់ហាង យីហោ អាហារដ្ឋានចំការ​ននោង​ ឈ្មោះ ហៀក ណាង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជួលដីគេធ្វើកញ្ចុះធ្វើអាជីវកម្ម ស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិត្រពាំងស្លែង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល និងបានណែនាំអោយម្ចាស់ហាងខាងលើ ផ្អាកដំណេីរការអាជីវកម្មជាបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩។

 

អាស្រ័យហេតុនេះសូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប៕ ដោយៈកញ្ញា ឡាយ ចាន់ដាលីន និពន្ធនាយកគេហទំព័រ ខេមបូឌាស្តាដេលីញូយ៍.

You might like

Leave a Reply

Your email address will not be published. Required fields are marked *