ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារនីតិកម្មក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា ឯកឧត្តមនឹងដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ “ Zero Fake news “ នៅក្នុងក្របខណ្ឌ សិទ្ធិទទួលបានព័ត៌មាន,គុណភាពព័ត៌មាន,និងសុវត្ថិភាពព័ត៌មាន, ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគួសបញ្ជាក់បន្ថែមថា យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនេះ គឺជាការផ្លាស់ប្តូរឥរិយាបថប្រជាជនអោយយល់ដឹងអំពីព័ត៌មានក្លែងក្លាយដែលជាកិច្ចការងារដ៏សំខាន់ ។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនដែរថា ប្រទេសកម្ពុជា បានត្រៀមធ្វើការចែករំលែកនូវបទពិសោធន៍ទាក់ទងការប្រឆាំងព័ត៌មានក្លែងក្លាយ នៅក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយប្រទេសជប៉ុន តាមប្រពន្ធ័អនឡាញ នាពេលខាងមុខនេះ ៕ រូបភាព ៖ ទទក, ផ្សាយដោយ៖ ប៉ោ កុសល
You might like
ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុនចូលរួមពិធីកាន់បិណ្ឌទី៥របស់វត្តបារមីគិរីខេមរាភ្នំបិតាធំ នៅខេត្តកាណាហ្កាវ៉ា ប្រទេសជប៉ុន !!!
22/09/2024
3 Likes
30
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តប្រកបដោយប្រតិភាណរបស់សម្តេចតេជោ ក្នុងការដកកម្ពុជា ចេញពី CLV-DTA !!!
21/09/2024
2 Likes
49
សហរដ្ឋអាម៉េរិក និងកម្ពុជា រៀបចំកិច្ចសន្ទនារវាងរដ្ឋនិងឯកជន ដើម្បីថែទាំវិនិយោគិនអាមេរិកមានស្រាប់ និងផ្តល់សញ្ញាណវិជ្ជមានសម្រាប់វិនិយោគិនថ្មី !!!
20/09/2024
4 Likes
57
ក្រសួងធនធានទឹក៖ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃ២៣ខែកញ្ញានេះកម្ពុជារងឥទ្ធិពលព្យុះស៊ូលីកពីសមុទ្រចិនខាងត្បូងបណ្តាលឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនគ្របដណ្តប់ស្ទើរទូទាំងប្រទេស !!!
19/09/2024
4 Likes
76