ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារនីតិកម្មក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា ឯកឧត្តមនឹងដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ “ Zero Fake news “ នៅក្នុងក្របខណ្ឌ សិទ្ធិទទួលបានព័ត៌មាន,គុណភាពព័ត៌មាន,និងសុវត្ថិភាពព័ត៌មាន, ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគួសបញ្ជាក់បន្ថែមថា យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនេះ គឺជាការផ្លាស់ប្តូរឥរិយាបថប្រជាជនអោយយល់ដឹងអំពីព័ត៌មានក្លែងក្លាយដែលជាកិច្ចការងារដ៏សំខាន់ ។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនដែរថា ប្រទេសកម្ពុជា បានត្រៀមធ្វើការចែករំលែកនូវបទពិសោធន៍ទាក់ទងការប្រឆាំងព័ត៌មានក្លែងក្លាយ នៅក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយប្រទេសជប៉ុន តាមប្រពន្ធ័អនឡាញ នាពេលខាងមុខនេះ ៕ រូបភាព ៖ ទទក, ផ្សាយដោយ៖ ប៉ោ កុសល
You might like
ទីបំផុតអ្នកបំពានសារាចរណែនាំឱ្យបញ្ឈប់ការផ្សាយល្បែងអនឡាញ៤នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ !!!
02/01/2025
10 Likes
163
សេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់ គណនីហ្វេសប៊ុក Chhay Phallin-ឆាយ ផល្លីន ថា ក្មេងទំនើងនៅក្រុងប៉ោយប៉ែតមានប្រើប្រាស់អាវុធ !!!
01/01/2025
10 Likes
128
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រៀមបង្កើនមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ឱ្យបានតិចបំផុត ១០នាក់ នៅឆ្នាំ២០២៥-២០២៦ !!!
31/12/2024
15 Likes
110
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ | សេចក្ដីបំភ្លឺ ចំពោះការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ RFI ពាក់ពន្ធ័នឹងករណីពលករខ្មែរស្នើរាជរដ្ឋាបាលបញ្ចុះតម្លៃបោះត្រាចេញ-ចូល នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត !!!
31/12/2024
17 Likes
93