លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នឹងបំពេញទស្សនកិច្ចដើម្បីបង្ហាញសាមគ្គីភាពទៅកាន់ប្រទេសអ៉ីស្រាអែលនៅថ្ងៃពុធសប្ដាហ៍នេះ ស្របពេលអ៉ីស្រាអែលបានយល់ព្រមសហការលើជំនួយស៊ីវិលសម្រាប់តំបន់ហ្កាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកធ្វើការកត់សម្គាល់បែបនេះ ក្រោយរូបលោកបានចំណាយពេលជិត ៨ ម៉ោងក្នុងជំនួបពិភាក្សាជាមួយលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៉ីស្រាអែលនាឱកាសបំពេញទស្សនកិច្ចនៅអ៉ីស្រាអែល ជាលើកទី២ ចាប់តាំងពីមានការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលាមក។ នៅព្រឹកថ្ងៃអង្គារនេះលោក Blinken ក្នុងដំណើរទស្សនកិច្ចនៅអ៉ីស្រាអែលបាននិយាយថា លោក ចូ បៃដិន នឹងអះអាងឡើងវិញពីសាមគ្គីភាពរបស់សហរដ្ឋអាមេរិក ជាមួយអ៉ីស្រាអែលរួមទាំងការប្ដេជ្ញាចិត្តរឹងដូចដែកថែបចំពោះសន្តិសុខរបស់អ៉ីស្រាអែល។ “លោក បៃដិន នឹងស្ដាប់អ្វីដែលអ៉ីស្រាអែលត្រូវការដើម្បីការពារប្រជាជនរបស់ខ្លួន ខណៈយើងកំពុងបន្តធ្វើកិច្ចការជាមួយសភានូវបញ្ហាទាំងនោះ”។ លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានក៏បានឱ្យដឹងដូចគ្នាថាលោក បៃដិន នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Tel Aviv ប្រទេសអ៉ីស្រាអែល ហើយលោក បៃដិន ក៏គ្រោងបន្តធ្វើដំណើរទៅកាន់ប្រទេសហ្ស៊កដានី និងប្រទេសអេហ្ស៉ីបដែរ៕អត្ថបទដោយ៖ កញ្ញា ខៀវ ណាវីន, ផ្សាយដោយ៖ ប៉ោ កុសល
You might like
មេដឹកនាំកូរ៉េខាងជើង និយាយថា ការបំផ្ទុះផ្លូវចោល ជាសញ្ញានៃការបញ្ចប់ទំនាក់ទំនងអាក្រក់ជាមួយកូរ៉េខាងត្បូង !!!
18/10/2024
14 Likes
111
អាមេរិកទុកពេល៣០ថ្ងៃដល់អ៊ីស្រាអែល ឲ្យបើកផ្លូវដឹកជំនួយចូលហ្កាហ្សា ពុំនោះត្រូវប្រឈមការកាត់ផ្ដាច់ការគាំទ្រយោធា !!!
16/10/2024
12 Likes
147
អ៊ីស្រាអែល បាញ់ស្រោចលើជំរំតង់ពលរដ្ឋហ្កាហ្សាសម្លាប់មនុស្សជាច្រើន ខណៈការវាយឆ្មក់លើភាគខាងជើងកាន់តែខ្លាំង !!!
15/10/2024
11 Likes
146
មន្ត្រីក្រុមហេសបូឡានិយាយថា ការប្រយុទ្ធជាមួយអ៊ីស្រាអែល ទើបតែជាការចាប់ផ្តើម !!!
12/10/2024
19 Likes
136