លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នឹងបំពេញទស្សនកិច្ចដើម្បីបង្ហាញសាមគ្គីភាពទៅកាន់ប្រទេសអ៉ីស្រាអែលនៅថ្ងៃពុធសប្ដាហ៍នេះ ស្របពេលអ៉ីស្រាអែលបានយល់ព្រមសហការលើជំនួយស៊ីវិលសម្រាប់តំបន់ហ្កាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកធ្វើការកត់សម្គាល់បែបនេះ ក្រោយរូបលោកបានចំណាយពេលជិត ៨ ម៉ោងក្នុងជំនួបពិភាក្សាជាមួយលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៉ីស្រាអែលនាឱកាសបំពេញទស្សនកិច្ចនៅអ៉ីស្រាអែល ជាលើកទី២ ចាប់តាំងពីមានការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលាមក។ នៅព្រឹកថ្ងៃអង្គារនេះលោក Blinken ក្នុងដំណើរទស្សនកិច្ចនៅអ៉ីស្រាអែលបាននិយាយថា លោក ចូ បៃដិន នឹងអះអាងឡើងវិញពីសាមគ្គីភាពរបស់សហរដ្ឋអាមេរិក ជាមួយអ៉ីស្រាអែលរួមទាំងការប្ដេជ្ញាចិត្តរឹងដូចដែកថែបចំពោះសន្តិសុខរបស់អ៉ីស្រាអែល។ “លោក បៃដិន នឹងស្ដាប់អ្វីដែលអ៉ីស្រាអែលត្រូវការដើម្បីការពារប្រជាជនរបស់ខ្លួន ខណៈយើងកំពុងបន្តធ្វើកិច្ចការជាមួយសភានូវបញ្ហាទាំងនោះ”។ លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានក៏បានឱ្យដឹងដូចគ្នាថាលោក បៃដិន នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Tel Aviv ប្រទេសអ៉ីស្រាអែល ហើយលោក បៃដិន ក៏គ្រោងបន្តធ្វើដំណើរទៅកាន់ប្រទេសហ្ស៊កដានី និងប្រទេសអេហ្ស៉ីបដែរ៕អត្ថបទដោយ៖ កញ្ញា ខៀវ ណាវីន, ផ្សាយដោយ៖ ប៉ោ កុសល
You might like
យុទ្ធជនអ៊ីរ៉ាក់ទៅស៊ីរីដើម្បីប្រយុទ្ធប្រឆាំងក្រុមឧទ្ទាម ប៉ុន្តែក្រុមហេសបូឡារបស់លីបង់មិនអាចជួយបាន !!!
03/12/2024
17 Likes
179
កិច្ចព្រមព្រៀងបទឈប់បាញ់អ៊ីស្រាអែល និងហេសបូឡា បានចូលជាធរមានហើយនៅថ្ងៃពុធនេះ !!!
27/11/2024
19 Likes
155
អ៊ុយក្រែន សម្លឹងមើលការបញ្ចប់សង្រ្គាមនៅឆ្នាំក្រោយ ខណៈជម្លោះជាមួយរុស្ស៊ី មានអាយុកាល ១.០០០ថ្ងៃ !!!
19/11/2024
26 Likes
111
លោកTrump និងលោក Putin ពិភាក្សាតាមទូរស័ព្ទ ខណៈលោក Biden គ្រោងបញ្ចុះបញ្ចូលលោកTrump កុំឱ្យបោះ បង់អ៊ុយក្រែន !!!
11/11/2024
27 Likes
182