ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អាជ្ញាធរសុខាភិបាលឡាវ បានបង្កើនកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្តជាមួយប្រទេសចិនដោយការបើកមជ្ឈមណ្ឌលសហប្រតិបត្តិការវេជ្ជសាស្ត្រ និងឱសថបុរាណឡាវ-ចិននៅទីក្រុងវៀងចន្ទន៍។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Xinhua។ បើយោងតាមសារព័ត៌មាន Lao Economic Daily បានឱ្យដឹងថា មជ្ឈមណ្ឌលនេះនឹងក្លាយជាការិយាល័យសម្របសម្រួលសម្រាប់ការផ្លាស់ប្តូរព័ត៌មាន ការធ្វើផែនការ កម្មវិធី គម្រោងស្រាវជ្រាវ និងការអភិវឌ្ឍន៍រួមនៃឱសថបុរាណ។ មជ្ឈមណ្ឌលនេះនឹងផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិកផ្នែកវេជ្ជសាស្រ្ដ និងឱសថបុរាណក្នុងប្រទេសឡាវ ជំរុញកិច្ចសហប្រតិបត្តិការរវាងឡាវ និងចិនក្នុងវិស័យឱសថបុរាណ លើកទឹកចិត្តឱ្យប្រើប្រាស់កាន់តែច្រើន និងអភិវឌ្ឍឱសថបុរាណ។ មានការរំពឹងទុកថា មជ្ឈមណ្ឌលនេះនឹងពង្រឹងការស្រាវជ្រាវ និងអភិវឌ្ឍសេវាសុខភាពបន្ថែមទៀត ដោយផ្តោតលើការប្រើប្រាស់ ការផ្តល់ឱសថបុរាណសម្រាប់ក្រុមជនជាតិ ក៏ដូចជាការរួមចំណែកដល់ការអភិវឌ្ឍន៍វប្បធម៌ និងសង្គមនៃប្រទេសឡាវ៕អត្ថបទ៖ កញ្ញា ខៀវ ណាវីន, ផ្សាយដោយ៖ ប៉ោ កុសល
You might like
កងកម្លាំងរុស្ស៊ីដណ្ដើមបានទីក្រុង និងភូមិចំនួនបី នៅតំបន់ដូណេតស៍ ភាគខាងកើតអ៊ុយក្រែន !!!
18/09/2024
3 Likes
37
អ្នកស្លាប់ និងបាត់ខ្លួន ឡើងដល់ ២៩៦នាក់ ដោយសារព្យុះទីហ្វុង ទឹកជំនន់ និងបំណាក់ដី នៅវៀតណាម !!!
11/09/2024
7 Likes
73
ប្រមុខការទូតអាមេរិ៖ អ៊ីស្រាអែលទទួលយកសំណើបទឈប់បាញ់នៅហ្កាហ្សា ខណៈជំរុញក្រុមហាមាស
20/08/2024
10 Likes
71