ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អាជ្ញាធរសុខាភិបាលឡាវ បានបង្កើនកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្តជាមួយប្រទេសចិនដោយការបើកមជ្ឈមណ្ឌលសហប្រតិបត្តិការវេជ្ជសាស្ត្រ និងឱសថបុរាណឡាវ-ចិននៅទីក្រុងវៀងចន្ទន៍។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Xinhua។ បើយោងតាមសារព័ត៌មាន Lao Economic Daily បានឱ្យដឹងថា មជ្ឈមណ្ឌលនេះនឹងក្លាយជាការិយាល័យសម្របសម្រួលសម្រាប់ការផ្លាស់ប្តូរព័ត៌មាន ការធ្វើផែនការ កម្មវិធី គម្រោងស្រាវជ្រាវ និងការអភិវឌ្ឍន៍រួមនៃឱសថបុរាណ។ មជ្ឈមណ្ឌលនេះនឹងផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិកផ្នែកវេជ្ជសាស្រ្ដ និងឱសថបុរាណក្នុងប្រទេសឡាវ ជំរុញកិច្ចសហប្រតិបត្តិការរវាងឡាវ និងចិនក្នុងវិស័យឱសថបុរាណ លើកទឹកចិត្តឱ្យប្រើប្រាស់កាន់តែច្រើន និងអភិវឌ្ឍឱសថបុរាណ។ មានការរំពឹងទុកថា មជ្ឈមណ្ឌលនេះនឹងពង្រឹងការស្រាវជ្រាវ និងអភិវឌ្ឍសេវាសុខភាពបន្ថែមទៀត ដោយផ្តោតលើការប្រើប្រាស់ ការផ្តល់ឱសថបុរាណសម្រាប់ក្រុមជនជាតិ ក៏ដូចជាការរួមចំណែកដល់ការអភិវឌ្ឍន៍វប្បធម៌ និងសង្គមនៃប្រទេសឡាវ៕អត្ថបទ៖ កញ្ញា ខៀវ ណាវីន, ផ្សាយដោយ៖ ប៉ោ កុសល
You might like
យុទ្ធជនអ៊ីរ៉ាក់ទៅស៊ីរីដើម្បីប្រយុទ្ធប្រឆាំងក្រុមឧទ្ទាម ប៉ុន្តែក្រុមហេសបូឡារបស់លីបង់មិនអាចជួយបាន !!!
03/12/2024
17 Likes
179
កិច្ចព្រមព្រៀងបទឈប់បាញ់អ៊ីស្រាអែល និងហេសបូឡា បានចូលជាធរមានហើយនៅថ្ងៃពុធនេះ !!!
27/11/2024
19 Likes
155
អ៊ុយក្រែន សម្លឹងមើលការបញ្ចប់សង្រ្គាមនៅឆ្នាំក្រោយ ខណៈជម្លោះជាមួយរុស្ស៊ី មានអាយុកាល ១.០០០ថ្ងៃ !!!
19/11/2024
26 Likes
111
លោកTrump និងលោក Putin ពិភាក្សាតាមទូរស័ព្ទ ខណៈលោក Biden គ្រោងបញ្ចុះបញ្ចូលលោកTrump កុំឱ្យបោះ បង់អ៊ុយក្រែន !!!
11/11/2024
27 Likes
182