លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជម្រុញដល់កម្លាំងតាមព្រំដែនជួរមុខ ត្រូវយកចិត្តទុកដាក់បង្ក្រាបរាល់បទល្មើសឆ្លងដែនខុសច្បាប់ ខណៈជម្ងឺកូវីដDeltaរាតត្បាតខ្លាំង !!!

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជម្រុញដល់កម្លាំងតាមព្រំដែនជួរមុខ ត្រូវយកចិត្តទុកដាក់បង្ក្រាបរាល់បទល្មើសឆ្លងដែនខុសច្បាប់ ខណៈជម្ងឺកូវីដDeltaរាតត្បាតខ្លាំង !!!

ចេញផ្សាយ:ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១
ចាងហ្វាងការផ្សាយ:លោក ឡាយ សុជាតិ

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមាមជ័យ អមដំណើរដោយលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរង ទទួលផែនការងារសេនាធិការ លោកវរសេនីយ៍ឯក វ៉ាត ចន្ថា នាយការិយាល័យ គណនេយ្យ នៃស្នងការដ្ឋាននគរបាលខេត្ត រួមទាំងសហការី បានបន្តចុះសួរសុខទុក្ខ និងត្រួតពិនិត្យ ការរៀបចំសណ្តាប់ធ្នាប់ កងកម្លាំងការពារព្រំដែនជួរមុខ មានវរៈនគរបាលការពារព្រំដែនគោកលេខ៨០៧ កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មពួក និងកម្លាំងដែលឈរជើងបិទខ្ទប់ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ព្រំប្រទល់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងជំរុញដល់កងកម្លាំងនគរបាលការពារព្រំដែនជួរមុខ ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបរាល់បទល្មើសពិសេសបទល្មើសឆ្លងដែនខុសច្បាប់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដDelta។ ហើយក៏បានផ្តាំផ្ញើរដល់កងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះសុខភាពរបស់ខ្លួនឲ្យបានខ្ពស់និងអនុវត្តឱ្យបាននូវវិធានការសុខាភិបាលគឺកុំភ្លេច ៣កុំ ៣ការពារ ។

នៅក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ រួមមាន គ្រឿងឧបភោគ បរិភោគ មានទឹកបរិសុទ្ធវីតាល់ ,ម៉ាស និងកាបាំងពាក់មុខ ចែកជូនកងកម្លាំងតាមគោលដៅ និងកម្លាំងចម្រុះកំពុងបំពេញ បេសកកម្មបិទខ្ទប់ព្រំប្រទល់ខេត្តផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *