ខេត្តសៀមរាប ៖ ប្រភពច្បាស់ការពីស្រុកជីក្រែង ក្នុងអំឡុងជិតបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះមេឈ្មួញបទល្មើសចាស់វស្សាដែលជាមន្ត្រីប៉ូលីសនៅអធិកាដ្ឋានគរបាលពន្លត់អគ្គីភ័យស្រុកជីក្រែងឈ្មោះ(តា អាត)ដែលមានតួនាទីពាក់ស័ក្ខ៣ ហើយក៏ល្បីល្បាញជាយូរណាស់មកហើយខ្លាំងខាងដឹកបំផ្លិចបំផ្លាញអនុផលព្រៃឈើដែលមានដេប៉ូស្តុកជ្រកក្រោមស្លាកមានច្បាប់ ក៏ប៉ុន្តែឈើអត់ដែលមានច្បាប់ឡើយកាប់ចេញយកមកពីក្នុងព្រៃសហគមន៍ដែនជំរកសត្វបំពេដែលគ្រប់គ្រងដោយកម្លាំងបរិស្ថានខេត្ត។
យោងតាមប្រភពបញ្ជាក់កាលថ្ងៃទី ០៧ ថ្ងៃទីយប់ទី ១៣ និងថ្ងៃទី ១៥ មេឈ្មួញដ៏ល្បីជាមន្ត្រីនគរបាលរូបនេះតែងតែដឹកឈើជាប្រចាំជាក់ស្ដែងនៅយប់ថ្ងៃទី ១៤ និងថ្ងៃទី ១៥ ក៏បានជួបក្រុមអ្នកផ្សារព័ត៌មានដោយដឹកឈើពេញឡានដោយយកចំរឹងនិងនិងឈើដុំខ្លីៗដាក់បិទបាំងពីក្រោយខាងលើពេលនោះអ្នកសារព័ត៌មានបានផ្តិតយករូបភាពបុគ្គលរូបនោះបានបើកឡានថយន្តរត់គេចឡើងថែមទាំងអោយមន្ត្រីប៉ុស្តិ៍ពង្រកក្រោមម្នាក់ចុះមកថតនិងមើលផ្លាកលេខឡានរបស់អ្នកសារព័ត៌មានថែមទៀតហើយក៏ប់ើករត់ហូតដល់ច្រកមិនដឹងបើកទៅណាក៏បើកចូលទៅក្នុងអធិការនគរបាលសុខជីក្រែងតែម្ដង។
និងនិយាយទូរសព្ទគំរាមអ្នកព័ត៌មានថាមេចង់ជួបតែដល់អ្នកសារព៌ត៌មានថាឲ្យជួបមកហើយរក្សាព័ត៌មានខលទៅលោកអធិការ ៤ ទៅ៥ដងគ្មានអ្នកទទួលគាត់ក៏ឆ្លើយតបវិញថាមេរវល់ប្រជុំ ពេលនោះគាត់យកលេសថាជាប្រភេទឈើក្តារយកមកដើម្បី ធ្វើ មូលដ្ឋានចម្ងល់ប្រជាពលរដ្ឋទូទាំងស្រុកជិះក្រែងបានលើកឡើងថានៅអធិការដ្ឋាននគរបាលសុខជីក្រែងនេះពុំមានសំណង់ណាកុំពុងសាងសង់ត្រូវប្រើឈើឬក៏ប្រើក្តាយកមកសាងសង់ដែរគឺអាគារសុទ្ធតែថ្មទាំងអស់។នេះគ្រាន់តែជាពាក្យដោះសារតែប៉ុណ្ណោះជាយូរមកហើយចំពោះបុគ្គលឈ្មោះតាអាតរូបនេះ តែងតែដឹកប្រមូលឈើទាំងយប់ទៅថ្ងៃចេញពីភូមអូរ ភូមិស្រោងជាប្រចាំស្ទើរតែរលាយអស់ហើយដែលស្ថិតនៅក្នុងឃុំពង្រលើនិងឃុំខ្វាវជាប់ព្រៃដែនជម្រកសត្វអនុរក្សបឹងពេរ។
ដោយមេឈ្មួញចាស់វស្សាឈ្មោះ តា អាត នេះបានត្រូវដងត្រូវផ្លែជាមួយមន្ត្រីបរិស្ថាននិងមន្ត្រីមេព្រៃនៅតាមដងផ្លូវនិងតាមស្នាក់ការជាប្រព័ន្ធអស់ហើយ ពុំដែលឃើញមានសមត្ថកិច្ចឬជំនាញណាបង្ក្រាបឧក្រិដ្ឋជនបំផ្លាញព្រៃឈើរូបនេះម្ដងណាឡើយមានតែអស់លោកជំនាញទាំងនោះជួយមើលផ្លូវឱ្យថែមទៀត។
ចម្ងល់ប្រជាពលរដ្ឋបានលើកថាតើ លោកលោក លី ហេង អធិការស្រុកជីក្រែងមានពាក់ព័ន្ធអ្វីជាមួយនឹង តា អាត ដែលជាមេឈ្មួញដឹកឈើដុះស្លែរាប់ឆ្នាំរូបនេះហើយបានជាឲ្យមេឈ្មួញជាកូនចៅដឹកឈឺចូលអធិការដោយយកលេសថាយកមកធ្វើទីស្នាក់ការហើយកន្លងមករាជរដ្ឋាភិបាលក៏ដូចជាក្រសួងមហាផ្ទៃតែងតែណែនាំមន្ត្រីថ្នាក់ក្រោមណាដែលពាក់ព័ន្ធនៅក្នុងការរកស៊ីបទល្មើសព្រៃឈើគឺត្រូវទទួលខុសត្រូវមុខច្បាប់ចំណែកអាគារសាងសង់បច្ចុប្បន្នគ្មានអាគារឈើឬអាគារ កំពង់សាងសង់ដែរនៅក្នុងអធិការដ្ឋាននគរបាលស្រុកជីក្រែង។
ក្នុងរឿងនេះពលរដ្ឋលើកឡើងថានេះប្រហែលជាលោក លី ហេង អធិការនិង តាអាត រកស៊ីបទល្មើសព្រៃឈើនេះជាមួយគ្នាផងក៏ថាបានឬក៏អធិការដ្ឋាននគរបាលស្រុកជីក្រៃនេះជាកន្លែងដេប៉ូស្តុបឈើ ៕