កងកម្លាំងអន្តរាគមន៍របស់វរសេនាតូច៨០៧ សហការជាមួយកម្លាំងយោធាកងពលលេខ៥១ បានធ្វើការចុះល្បាតនៅបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានប្រទះឃើញ ពលករខ្មែរ ត្រឡប់មកពីប្រទេសថៃ ចំនួន ០៣គោលដៅ !!!
ចេញផ្សាយ:ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១
ចាងហ្វាងការផ្សាយ:លោក ឡាយ សុជាតិ
យោងតាមផែនការដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិ ទទួលទិសភូមិភាគទី៤ & ទី៥ .តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ឋិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ សហការជាមួយកម្លាំងយោធាកងពលលេខ៥១បានធ្វើការចុះល្បាតនៅបន្ទាត់ព្រំដែនកម្ពុជា-ថៃ
បានប្រទះឃើញពលករខ្មែរ ត្រឡប់មកពីប្រទេសថៃ ចំនួន ០៣គោលដៅដូចជា ៖
១.គោលដៅតាខ្លឹង(ប៉ុស្តិ៍អូសាយ)សរុបចំនួន ១៧នាក់ ស្រី ០៥នាក់។
២.គោលដៅគោឆ្លង(ប៉ុស្តិ៍គោកខ្វាវ)សរុបចំនួន ៤៨នាក់ ស្រី ១៨ នាក់ កុមារ ០៣នាក់។
៣.គោលដៅស្រះទឹក(ប៉ុស្តិ៍ប្រាសាទត្បែង)សរុបចំនួន ១៥នាក់ ស្រី០៥នាក់ កុមារ ០៣នាក់។
សូមបញ្ជាក់ ៖ ពលករទាំងអស់ បម្រុងឆ្លងដែនចូលមកកម្ពុជា ត្រូវកងកម្លាំង បានធ្វើការទប់ស្កាត់អោយនៅលើទឹកដីថៃ ក្នុងនោះពលករចំនួន ១១នាក់ បានអោយពួកគាត់ត្រឡប់ទៅកន្លែងដើមវិញ រីឯពីរនាក់ ម្តាយ និង កូនបានបាក់ជើងផ្នែកខាងស្តាំ ហើយកងកម្លាំង បានសហការជាមួយ ក្រុមលោកគ្រូពេទ្យ បានធ្វើការសង្គ្រោះបន្ទាន់ និង បញ្ជូនគាត់ទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកមង្គលបូរី ដោយឡែកពលករដែលនៅសល់ រង់ចាំក្រុមការងាររបស់ភាគីថៃ ដើម្បីមកទទួលយកទៅធ្វើចត្តាឡីស័កនៅប្រទេសថៃវិញ ៕