ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នេះ លោកវេជ្ជបណ្ឌិត រស់ ថុន ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនប្រជាពលរដ្ឋ ដែលជួបការលំបាកផ្នែកជីវភាព ចំនួន ៣គ្រួសារ ស្ថិតនៅក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ។
អំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោកវេជ្ជបណ្ឌិត រស់ ថុន និងក្រុមការងារ ប្រគល់ជូនពលរដ្ឋទាំង ៣គ្រួសារ នាឱកាសនោះ ក្នុង ១គ្រួសារៗទទួលបាន ៖ ថវិកា ចំនួន ២០ម៉ឺនរៀល អង្ករ ចំនួន ៥០គីឡូក្រាម មី ចំនួន ១កេស ត្រីខកំប៉ុង ចំនួន ២យួរ ទឹកត្រី ចំនួន ១យួរ និងទឹកស៊ីអ៊ីវ ចំនួន ១យួរ។
ក្នុងឱកាសនោះដែរក្រុមការងារ ក៏បានប្រគល់ថវិកា ចំនួន ៦០ម៉ឺនរៀល របស់ឯកឧត្តម ស សុខា និងលោកជំទាវ ដល់រដ្ឋបាលសង្កាត់សង្ឃ័រ សម្រាប់ប្រើប្រាស់ក្នុងកិច្ចការងារប្រចាំថ្ងៃផងដែរ៕ អត្ថបទ ៖ សេង បូលីន