ភ្នំពេញ ៖ រសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ វិទ្យាស្ថានខ្មែរជំនាន់ថ្មី បានប្រារព្ធពិធីសូត្រមន្តលើករាសី និងពិសាអាហារសាមគ្គី ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ណុប នរិន្ទ នាយកវិទ្យាស្ថាន និងលោកជំទាវ។
ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងក្រុមការងារ ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ជាដៃគូសហការ ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងនិស្សិត របស់វិទ្យាស្ថានខ្មែរជំនាន់ថ្មី ជាច្រើនរូប។
ក្រៅពីពិធីសូត្រ និងពិសាអាហារសាមគ្គី ក៏មានការប្រគល់ជូននូវលិខិតថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងនិស្សិត នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មីមួយចំនួនផងដែរ៕