ឯកឧត្តម ខៀវ កាញារីទ្ធ ប្រកាសផ្តល់ថវិកាចំនួន ១០០០$ ដល់កីឡាករប្រដាល់ប្រេស៊ីល តាមរយៈសមាគមប្រដាល់គុនខ្មែរ !!!

ភ្នំពេញ៖ ថ្ងៃទី ០៨ ខែ មេសាឆ្នាំ២០២៣តាមរយៈសំណេរក្នុងគណនីហ្វេសប៊ុកផ្លូវការ របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៣នេះ បានបញ្ជាក់ថា ឃើញគេមិនអោយលុយអ្នកប្រដាល់ប្រេស៊ីលព្រោះប្រើគុនខ្មែរផ្តួលគុនថៃ កីឡារមែងមានឈ្នះមានចាញ់ តែបើគេយករឿងឈ្មោះកីឡាមកជាលេស ( គេត្រូវហាមមុនឡើងប្រដាល់ ) សូមខ្មែរយើងជួយផ្តល់លុយទៅកីឡាករនោះវិញផង ។ ខ្ញុំផ្ទាល់សូមផ្ញើលុយ ១ ០០០ ដុល្លារទៅគាត់ តាមរយៈសមាគមប្រដាល់គុនខ្មែរយើង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *