ទីតាំងល្បែងជល់មាន់ដីនិងជល់មាន់តាមអនឡាញ(ឡែបថប)ខាងក្រោយផ្ទះយីហោគឹមឡុងថតរូបមួយកន្លែងជិតផ្សារសំរោងយោង លេងយ៉ាងសប្បាយដោយមិនរំខានអាជ្ញាធរនិងសមត្ថកិច្ចបន្តិចសោះឡើយ!!!

ខេត្តតាកែវ៖ចេញផ្សាយ ៖ ទីតាំងល្បែងស៊ីសងភ្នាល់គ្នាជល់មាន់តាមអនឡាញ(ឡែបថប)ដែលប្រជាពលរដ្ឋស្គាល់ជាល្បែងបង្កអោយបែកបាក់គ្រួសារនិងបង្កើតបទល្មើសចោរកម្ម លួច ឆក់ ប្លន់ ផ្សេងៗនៅមូលដ្ឋានដែលទីតាំងបណ្តោយផ្លូវទៅត្រាំខ្នារចម្ងាយពីផ្សារសំរោងយោងជាង២០០ម៉ែត្រ ស្ថិតក្នុងភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។

ប្រភពប្រជាពលរដ្ឋក្នុងមូលដ្ឋានបានប្រាប់អ្នកសារព័ត៌មានអោយដឹងថា៖ទីតាំងខាងលើបានបើកលេងល្បែងសុីសងដូចជា{ជល់មាន់ដីផ្លែកាំបិតហើយនិងជល់មាន់តាមឡែបថប}ជាអចិន្ត្រៃយ៍ ដុះស្លែរតែម្តង។

ក្រោយមកក្រុមការងារអង្គភាពយើងក៏បានរាយការណ៍ទៅលោក ម៉ាន់ ទូច មេប៉ុស្តិ៍ត្រពាំងសាប លោកបានប្រាប់អង្គភាពយើងថាលោកបានសួរទៅអធិការរងដែរតែអធិការងប្រាប់ថាទីតាំងហ្នឹងគឺជារបស់មេៗទេហើយក៏បានបិទទូរស័ព្ទ។

ជុំវិញល្បែងស៊ីសងខាងលើដែលលោកមេប៉ុស្តិ៍ត្រពាំងសាបបានប្រាប់ថាជារបស់មេៗមិនដឹងថាមេមួយណាទេមានតែ លោក ឆាយ កែវមុន្នី អធិការស្រុកបាទី ទំនងប្រហែលជាដឹងរឿង ជៀសវាងមានការសង្ស័យ ពលរដ្ឋស្នើសុំលោកអធិការរូបនេះជួយចាត់មន្ត្រីជំនាញចុះបង្ក្រាបផងទាន!ព្រោះថាទីតាំងមួយកន្លែងនេះដុះស្លែហើយគួរតែបោសសំអាតលាងម្ដង។

ប្រជាពលរដ្ឋសង្ឃឹមថា÷ លោក ឈាង ផាន់ណារ៉ា ស្នងការខេត្តតាកែវ ចាត់វិធានការបង្រ្កាបទីតាំងបនល្បែង(ជល់មាន់)ខុសច្បាប់ និងជល់មាន់តាមអនឡាញ ទាំងនោះផងទាន! ស្ថិតក្នុងមូលដ្ឋានខាងលើ ដើម្បីឲ្យស្របតាមបទបញ្ជា របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *