ជនសង្ស័យម្នាក់ លួចកាបូបស្ត្រីនៅផ្សារទ្រាស ពេលនេះកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅលាសាដំបូងខេត្តបន្ទាយមានជ័យហើយ !!!

ជនសង្ស័យម្នាក់ លួចកាបូបស្ត្រីនៅផ្សារទ្រាស ពេលនេះកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅលាសាដំបូងខេត្តបន្ទាយមានជ័យហើយ !!!

ចេញផ្សាយ:ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១
ដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

ខេត្តបន្ទាយមានជ័យ៖ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធី ពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកអនុសេនីយ៍ឯក អ៊ុក សូរផុន មេញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក បានដឹកនាំកម្លាំង ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហាច ណាន ភេទប្រុស អាយុ២០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង២០និង០៨នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ភុក ខឿន ភេទស្រី អាយុ៣១ឆ្នាំបច្ចុប្បន្នរស់នៅភូមិគោកកឋិន ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ស្ដីពីករណីលួចកាបូបលុយរបស់ខ្លួនកាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ក្នុងខណ:ពេលខ្លួនជិះម៉ូតូទៅទិញម្ហូបនៅភូមិទ្រាស ឃុំគោកកឋិន ហើយបានទុកកាបូបលុយក្នុងកន្រ្តកម៉ូតូនៅក្បែរខ្លួនដែលកំពុងទិញម្ហូប បន្ទាប់មកស្រាប់តែអ្នកលក់ដូរនៅក្បែរនោះបានស្រែកប្រាប់ថា មានមនុស្សប្រុសម្នាក់ជិះម៉ូតូ ម៉ាកឃ្លិច ពណ៌ស បានលួចយកកាបូបលុយក្នុងកន្ត្រកម៉ូតូបាត់ហើយ ភ្លាមនោះជនរងគ្រោះបានទូរស័ព្ទប្ដឹងទៅមូលដ្ឋានកងរាជអាវុធហត្ថស្រុក សមត្ថកិច្ចបានធ្វើការដេញស្ទាក់រហូតចាប់បានជនសង្ស័យភ្លាមៗតែម្ដង ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថស្រុកដើម្បីសួរនាំ។

លោកអនុសេនីយ៍ឯក អ៊ុក សូរផុន បានបញ្ជាក់ទៀតថា ជនសង្ស័យខាងលើ ក្រោយពីកម្លាំងជំនាញរបស់លោកសាកសួរចម្លើយរួចមក បានឆ្លើយសារភាពថា កាលពីថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០២១ រូបគេបានទៅលេងផ្ទះមិត្តភ័ក្តនៅស្រុកម៉ាឡៃ ហើយនៅពេលល្ងាចថ្ងៃដដែលមិត្តភ័ក្តរបស់គេបានប្រើរូបគេយកម៉ូតូម៉ាកឃ្លីច ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 1J-8088 ជិះទៅទិញស្រាបៀរដើម្បីយកមកផឹកទាំងអស់គ្នា ស្របពេលនោះរូបខ្លួនមិនបានទិញស្រាបៀរទៅផ្ទះមិត្តភក្តិវិញទេ ខ្លួនក៏បានជិះម៉ូតូនោះទៅផ្ទះមិត្តភក្តិគេម្នាក់ទៀតឈ្មោះ ជី ឡា នៅភូមិក្បាលទន្សោង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយដេកនៅទីនោះ១យប់ លុះព្រឹកឡើងវេលាម៉ោងប្រហែលម៉ោងជាង១០ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ រូបខ្លួនបានចេញពីផ្ទះមិត្តភក្តិនៅភូមិក្បាលទន្សោង ស្រុកថ្មពួក ពេលមកដល់ចំណុចភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក រូបគេបានឈប់ទិញសាច់មាន់អាំងស្រាប់តែឃើញកាបូបលុយនៅក្នុងកន្ត្រកម៉ូតូ ដោយមានឱកាសល្អ រូបគេក៏លួចយកកាបូបលុយនោះហើយបើកម៉ូតូគេចខ្លួនតែម្ដង ដោយទទួលផលបាបទើបសមត្ថកិច្ចដេញស្ទាក់ព័ទ្ធចាប់បានតែម្ដង ។

ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងតាមការស្ដាប់ចម្លើយរបស់ជនសង្ស័យ ព្រមទាំងមានវត្ថុតាងផងនោះ ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានអោយដឹងថា ជនសង្ស័យរួមនឹងវត្ថុតាងម៉ូតូដែលជិះធ្វើសកម្មភាពត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថ ខេត្តបញ្ជូនទៅតុលាការហើយ ចំណែកកាបូបលុយដែលដកហូតបានពីជនសង្ស័យត្រូវបានកម្លាំងមូលដ្ឋាន អាវុធហត្ថ ស្រុកថ្មពួក ប្រគល់អោយទៅម្ចាស់ដើមវិញហើយ ៕

 

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *