ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីពិធីបិទសន្និបាតប្រចាំឆ្នាំ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ !!!

ភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) នៅសណ្ឋាគារ សុខាភ្នំពេញ។

សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ប្រព្រឹត្តទៅរយៈពេល ១ថ្ងៃពេញ ដែលមានថ្នាក់ដឹកនាំ និងសមាជិក សមាជិកា និមន្ត និងអញ្ជើញចូលរួមចំនួន ៥៦០អង្គ/នាក់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *