សូមកុំបើកបរលើសល្បឿនកំណត់ និងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវ មុននឹងធ្វើចរាចរណ៍លើផ្លូវល្បឿនលឿន !!!

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានយានយន្តធ្វេីចរាចរណ៍​សរុបប្រមាណ ១,៤លានដង ក្នុងរយៈពេល៤ខែ​ (វិច្ឆិកា ២០២២ – កុម្ភៈ ២០២៣) កន្លងមកនេះ។

ទន្ទឹមនឹងនេះផងដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏សង្កេតឃើញមានយានយន្តមួយចំនួនតូច នៅមិនគោរពច្បាប់ចរាចរណ៍ បើកបរលើសល្បឿនកំណត់ ការប្រើប្រាស់គន្លងផ្លូវមិនបានត្រឹមត្រូវ ការបើកបរបញ្ច្រាសទិស ព្រមទាំងការមិនទាន់យល់ពីការត្រួតពិនិត្យបឋម និងការមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសទៀងទាត់ជាដើម។ កត្តាទាំងនេះអាចបណ្តាលអោយមាន គ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។

ក្នុងន័យនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សូមបន្តអំពាវនាវ និងក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋ មេត្តាគោរពច្បាប់ចរាចរណ៍ អនុវត្តតាមគោលការណ៍សុវត្តិភាព និងត្រូវត្រួតពិនិត្យបឋមមុនពេលចេញដំណើរ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសទៀងទាត់តាមការកំណត់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *