ខេត្តរតនគិរី ៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមនាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី អញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារបន្តឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព កងកម្លាំងសមត្ថកិច្ច និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូបទៀត៕
រូបថត៖ AKP-រតនគិរី