រាជធានីភ្នំពេញ ៖ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសចុះបំពេញបេសកកម្មការងារនៅខេត្តកំពត នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាល និងនាំយកនូវ កាមេរ៉ាវីដេអូចំនួន ០២ គ្រឿង រួមទាំងសំភារៈប្រើប្រាស់សម្រាប់កាមេរ៉ា ប្រគល់ជូនដល់មន្ទីរព័ត៌មានខេត្តកំពត និង មន្ទីរព័ត៌មានខេត្តកែប ដើម្បីបម្រើការងារនៅក្នុងអង្គភាព អោយកាន់តែល្អបន្ថែមទៀត។
សំភារៈប្រើប្រាស់ និង Camera Video ថ្មី ប្រគល់ ជូនដល់មន្ទីរព័ត៌មានខេត្តកំពត និងខេត្តកែប ដោយក្នុង ១មន្ទីរ រួមមាន ៖ Camera Video កម្រិត 4K ចំនួន ១គ្រឿង ជើង Camera ១ កាបូបដាក់ ម៉ាសុីនកាមេរ៉ា ១ និង Memoryចំនួន២ ។
ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវ បានផ្តល់ជូនថវិកាដល់មន្ទីរព័ត៌មានខេត្តកំពត ១ លានរៀល និង មន្ទីរព័ត៌មាន កែប ១ លានរៀល ៕ ផ្សាយដោយ៖ កន ចំណាន