ជនសង្ស័យចំនួន ៥នាក់ ក្នុងករណី លួច និង ឆក់ ត្រូវបានកម្លាំងអធិការក្រុងប៉ោយប៉ែតឃាត់ខ្លួន !!!

ជនសង្ស័យចំនួន ៥នាក់ ក្នុងករណី លួច និង ឆក់ ត្រូវបានកម្លាំងអធិការក្រុងប៉ោយប៉ែតឃាត់ខ្លួន !!!

ចេញផ្សាយ:ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១
ដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

ខេត្តបន្ទាយមានជ័យ ៖ ដោយអនុវត្តតាមបទបញ្ជារ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំ របស់ លោក វរ:សេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹង ពីជនរងគ្រោះ ករណី ត្រូវបានចោរ លួចគាស់ ផ្ទះ យកទ្រព្យសម្បត្តិ និងម៉ាស៊ីនត្រជាក់ និង ១ករណីទៀតគឺករណី ឆក់ទូរស័ព្ទ ។

បន្ទាប់ពី ទទួលពាក្យបណ្ដឹង រួច ក្រោមការដឹកនាំបញ្ជារផ្ទាល់ ពី លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ . លោកវរ:សេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុង និង កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋានក្រុងប៉ោយប៉ែត បានចុះបើកការ ស៊ើបអង្កេត រហូត ឈានដល់ ឃាត់ខ្លួន ជនសង្ស័យ បានចំនួន ៥នាក់ ។ ក្នុងករណីឆក់ ទូរស័ព្ទ ២នាក់ និង ករណី លួចម៉ាស៊ីនត្រជាក់ ៣នាក់ ។

បច្ចុប្បន្ន ជនសង្ស័យទាំង ៥នាក់ ត្រូវបាន កម្លាំងនគរបាលអធិការ ក្រុងប៉ោយប៉ែត រៀបចំសំណុំរឿង បញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្ដបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

ដោយ:លោក ពុំ សុផល

You might like

Leave a Reply

Your email address will not be published. Required fields are marked *