អំណាចធំមែន! លោក ញឹប ផល្លី គយចល័តក្រសួងចាំដាក់កូនចៅឲ្យប្រមូលលុយពីក្រុមឈ្មួញដឹកទំនិញពីថៃជារបៀបអំពើពុករលួយយ៉ាងពេញបន្ទុក !!!

ខេត្តឧត្តរមានជ័យ ៖ រាល់ថ្ងៃគេសង្កេតឃើញរថយន្តឈ្មួញរាប់សិបគ្រឿងបាននាំគ្នាធ្វើសកម្មភាពដឹកជញ្ជូនទំនិញឆ្លងដែនពីប្រទេសថៃតាមច្រកទ្វាអន្តរជាតិជាំចូលមកទីរួមស្រុកអន្លង់វែងយ៉ាងគគ្រឹកគគ្រេង ដោយមានការបើកភ្លើងខៀវពីសំណាក់លោក ផល ល្លាវី ប្រធានស្នាក់ការច្រកអន្តរជាតិជាំនិងលោក ញឹប ផល្លី គយចល័តក្រសួងឲ្យឈ្មួញធ្វើសកម្មភាពនាំទំនិញឥវ៉ាន់និងជាច្រើនប្រភេទតាមប្រភេទរថយន្តសាំងយ៉ុងរថយន្តកាមរីកាត់តទ្រុងរថយន្តកូរ៉េនិងរថយន្តសេរីទំនើបៗម៉ាកផ្សេងៗទៀតដោយគេដឹកដាក់ឡើងខ្ពស់ត្រដែត តែគេមិនឃើញការហាមឃាត់ពីសំណាក់លោក ផល ល្លាវី ប្រធានស្នាក់ការច្រកទ្វាអន្តរជាតិជាំទើបឡើងថ្មីមិនមានចំណាត់ការនោះឡើយ ទន្ទឹមគ្នានោះដែរគេសង្កេតឃើញគយចល័តរបស់ក្រសួងប្រចាំខេត្តឧត្តរមានជ័យគេសង់រោងកញ្ចុះមួយដាក់កុងត្រូលអង្គុយស្ទាក់ចាំប្រមូលលុយពីក្បាលឡានឈ្មួញដឹកទំនិញពីថៃចូលមកស្រុកអន្ល់វែងយ៉ាងរំភើយ ស្ថិតនៅចំណុចភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

យោងតាមប្រភពពីនាក់ដឹកទំនិញម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើបនិងមានការត្អូញត្អែរប្រាប់ដាក់អ្នកសារព័ត៌មានយើងថា÷ការដឹកទំនិញពីថៃឆ្លងដែនចូលមកខ្មែរយើងមិនងាយស្រួលទេចំពោះការដឹកឥវ៉ាន់ក្នុងរថយន្តតូចមួយយ៉ាងទាបបំផុតក៌អស់ប្រាក់១០០$(មួយរយដុល្លាដែរ)រីឯទំនិញឬឥវ៉ាន់ឡើងថ្លៃកប់ពពកនោះសុំកុំបន្ទោសនាក់លក់អីព្រោះថាឥវ៉ាន់ឬក៌ទំនិញនាំចូលឆ្លងដែនពីថៃគឺរត់ការអស់ច្រើនពេកដូច្នេះហើយទើបបានទំនិញឡើងថ្លៃ។

ប្រភពបន្តទៀតថាបើចំពោះគយចល័តក្រសួងប្រចាំការនៅភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ក៌គេយកមិនតិចឡើយ ដោយគេអង្គុយយកលុយពីអ្នកដឹកទំនិញយ៉ាងសុខស្រួលរីឯការយកលុយនោះមិនដែលឃើញមានវិក័យបត្របង្កាន់ដៃបង់ពន្ធចូលរដ្ឋឡើយតែបើសិនមិនបានបង់លុយឲ្យគេនោះទេ គឺគេចាប់ធ្វើការផាកពិន័យគ្មានប្រណីដៃឡើយ

មួយវិញទៀតពួកគាត់ស្ទើរតែទប់សំណើចមិនបានគយចល័តក្រសួងប្រចាំខេត្តឧត្តរមានជ័យពេលដែលឃើញបងប្អូនអ្នកសារព័ត៌មានចុះមកម្តងៗគឺខាងគយចល័តក្រសួងដែលគ្រប់គ្រងដោយលោកញឹប ផល្លី

មិនឲ្យកូនចៅយកលុយពីក្រុមអ្នកដឹកទំនិញឡើយដោយ មើលទៅដូចជាគេខ្លាចអ្នកសារព័ត៌មានយ៉ាងមុិចមិនដឹងហើយពេលឃើញអ្នកសារព័ត៌មានពួកគេបោយដៃឲ្យឡានដឹកទំនិញចេញយ៉ាងប្រញ៉ាប់សង្ស័យខ្លាចអ្នកសារព័ត៌មានថតពីសកម្មភាពដែលគេអង្គុយយកលុយ ទង្វើបែបនេះមហាជនមើលឃើញនិងដាក់ការសង្ស័យថា÷លោក ញឹប ផល្លី គយចល័តក្រសួងប្រចាំខេត្តឧត្តរមានជ័យ បានធ្វើការប្រមូលលុយពីអ្នកដឹកទំនិញដោយមិនមានបង្កាន់ដៃបង់ពន្ធចូលថវិការរដ្ឋនោះទេ នាំឲ្យបាត់បង់នូវថវិការ រដ្ឋក្នុងមួយឆ្នាំៗអស់រាប់សិបមុឺនដុល្លា ដោយ លោក ញឹបផល្លី និងបក្ខពួកខ្លួនប្រមូលលុយតាមរបៀបអំពើពុករលួយធ្វើស្រែលើខ្នងរាស្រ្តយកលុយដាក់ចូលក្នុងហោប៉ៅនិងរស់ក្នុងសង្គមគ្រួសារយ៉ាងសុខស្រួល។

 

មហាជនគ្រប់មជ្ឈដ្ឋានស្នើសុំដល់ លោក គុណ ញឹម អគ្គនាយគយមេត្តាជួយមើល លោកញឹប ផល្លី គយចល័តក្រសួងនៅប្រចាំខេត្តឧត្តរមានជ័យ កំពុងដាក់កុងត្រូលអង្គុយចាំប្រមូលលុយពីនាក់ដឹកទំនិញមកពីថៃនៅចំណុចភូមិឃុំខាងលើផងទាន ជាពិសេលោក ប៉ែន កុសល្យអភិបាលខេត្តឧត្តរមានជ័យជួយមើលលោក ញឹប ផល្លី ផងទាន?ព្រោះនាពេលបច្ចុប្បន្ននេះកំពុងល្បីរឿងដាក់កុងត្រូលយកលុយពីឈ្មួញដឹកទំនិញឬឥវ៉ាន់ឆ្លងដែនពីថៃបានយ៉ាងរលូន ព្រោះឈ្មួញនិងអាជីវករម្នាក់ៗនាំគ្នាថ្ងូរដូចព្រៀប ព្រោះពួកគាត់ត្រូវបង់លុយឲ្យមន្រ្តីជំនាញនៅតាមច្រកទ្វាអន្តរជាតិជាំជាកំហិតដោយគេសុីលុយតាមជំនាញ ដូចពាក្យគេថា÷សុីតូចដោយតូចសុីធំដោយធំ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *