ឃាត់ខ្លួនលោកផ្កាយ២ សូយ ចាន់សឿន មានតួនាទីជានាយរងទីចាត់ការអភិវឌ្ឍន៍ ដែលបានប្រើហឹង្សាលើរូបរាងកាយស្ត្រីទន់ខ្សោយ និងបង្ខាំងមនុស្សខុសច្បាប់ បន្ទាប់ពីតុលាការកោះហៅ២ដង មិនព្រមចូលខ្លួន.!!!

 

ឃាត់ខ្លួនលោកផ្កាយ២ សូយ ចាន់សឿន មានតួនាទីជានាយរងទីចាត់ការអភិវឌ្ឍន៍ ដែលបានប្រើហឹង្សាលើរូបរាងកាយស្ត្រីទន់ខ្សោយ និងបង្ខាំងមនុស្សខុសច្បាប់ បន្ទាប់ពីតុលាការកោះហៅ២ដង មិនព្រមចូលខ្លួន.!!!

ចេញផ្សាយ:ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១
ដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

ខេត្តកំពង់ស្ពឺ៖ មន្ត្រីយោធាផ្កាយ២ម្នាក់ ឈ្មោះ សូយ ចាន់សឿន មានតួនាទីជានាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាននៃក្រសួងការពារជាតិ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ចាប់ខ្លួនបានហើយ ពាក់ព័ន្ធករណីប្រើអំពើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើស្ត្រីម្នាក់ដែលមានឈ្មោះ ឌួង ហេម៉ាលីស ។
យោងតាមប្រភពព័ត៌មានបានអោយដឹងថា៖ មន្ត្រីយោធារូបនេះ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន យោងតាមដីកាបង្គាប់អោយនាំខ្លួនរបស់លោក តុប ឈុនសុង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ដោយចោទប្រកាន់ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងបង្ខាំងមនុស្សដោយខុសច្បាប់» ប្រព្រឹត្តនៅក្រុងតាខ្មៅ ខេត្តកណ្តាល និង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ តាមមាត្រា ២១៨ និង មាត្រា ២៥៣ ចំណុច១ នៃក្រមព្រហ្មទណ្ឌ ។ ពាក់ព័ន្ធបញ្ហានេះ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ថ្លែងថា នៅពេលនេះសមត្ថកិច្ចកំពុងធ្វើការសួរនាំ លោកផ្កាយ២ រូបនេះ តាមនីតិវិធី មុនបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ។

យោងតាមពាក្យបណ្តឹង របស់ស្ត្រីម្នាក់ឈ្មោះ ឌួង ហេម៉ាលីស អាយុ៤១ឆ្នាំ មុខរបរពាណិជ្ជករ មានទីលំនៅផ្ទះលេខ៤៧ ផ្លូវលេខ៣៥២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានរៀបរាប់ថា កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅក្នុងរថយន្តដែលកំពុងជិះតែ២នាក់ ស្ថិតលើដងផ្លូវនៅចំណុចរង្វង់មូលតាខ្មៅ ទីរួមខេត្តកណ្តាល លោក សូយ ចាន់សឿន បានវាយដំជនរងគ្រោះ និង បានដកកាំភ្លើងខ្លីភ្ជង់គំរាមមិនអោយ
ជនរងគ្រោះស្រែក និង គំរាមបាញ់បាក់ជើង និង បាញ់សម្លាប់ចោល តាមផ្លូវរហូតដល់ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ជនរងគ្រោះបានរៀបរាប់ថា លោក សូយ ចាន់សឿន បានបង្ខាំងជនរងគ្រោះទុកក្នុងផ្ទះកូនចៅរបស់គាត់ឈ្មោះ ស្រី សម្បត្តិ ដែលមានតួនាទីជានាយស្តីទីការិយាល័យអភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាន នៃក្រសួងការពារជាតិ រហូតដល់ម៉ោង៧យប់ ទើបមានសមត្ថកិច្ចនគរបាលចុះមកអន្តរាគមន៍រំដោះជនរងគ្រោះចេញពីផ្ទះ យកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

បើយោងសម្តីពីស្ត្រីជនរងគ្រោះថា៖ ក្នុងពាក្យបណ្តឹង ស្ត្រីរូបនោះ សំណូមពរអោយតុលាការ ចាប់ខ្លួននិងឃុំខ្លួន លោកផ្កាយ២ សូយ ចាន់សឿន បន្ថែមពីលើនេះ ទាមទារថ្លៃសំណងព្យាបាលរបួសចំនួន១លានដុល្លារ ព្រមទាំងជំងឺចិត្តចំនួន១លានដុល្លារ។ ហើយបើយោងតាមប្រភពព័ត៌មានក្រៅផ្លូវការមួយថា៖ លោកផ្កាយ២រូបនេះ ក៏មានសំណុំរឿងព្រហ្មទណ្ឌ ផ្សេងទៀតផងដែរ ពីការកាងនៅពីក្រោយរឿងដីធ្លី ក៏និងដាក់បញ្ជូលរួមទៅតុលាការខេត្តកំពង់ស្ពឺ ពីខេត្តកណ្តាល និងរាជធានីភ្នំពេញ បន្ទាប់ពីគេដឹងថាការពឹងពាក់ទៅលោកផ្កាយ៣ ត្រូវបានដកខ្លួន ជាបណ្តើរៗផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *