ខេត្តត្បូងឃ្មុំ ៖ រសៀលថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យទីតាំងដីសម្រាប់សាងសង់លំនៅដ្ឋានជូនកងទ័ព និងនគរបាល នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានណែនាំឲ្យអាជ្ញាធរមីន ជាអ្នកសម្របសម្រួល និងដោះស្រាយលើការងារបោសសម្អាតសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីចូលរួមគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍ដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ក្នុងការធានាសុវត្ថិភាពជូនដល់ក្រុមគ្រួសារកងទ័ព និងនគរបាល ដែលត្រូវមករស់នៅលើតំបន់ទាំងនេះ ៕ ប្រភពៈក្រសួងព័ត៌មាន