ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដឹកនាំក្រុមការងារ គោរពវិញ្ញាណក្ខន្ធសពឧបាសិកា លីម បួយហ៊ួយ !!!

ខេត្តកណ្តាល ៖ រសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តម អ៊ូ វណ្ណា ប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានអញ្ជើញដឹកនាំក្រុមការងារសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ គោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកា ចំនួន ១លានរៀល ចូលបុណ្យសពឧបាសិកា លីម បួយហ៊ួយ នៅស្រុកស្អាង។

សូមបញ្ជាក់ថា ឧបាសិកា លីម បួយហ៊ួយ ត្រូវជាម្តាយក្មេករបស់លោក សូរ មុនីរតន៍ អនុប្រធានក្លិបកីឡាបាល់ទាត់ វិសាខា បានទទួលមរណភាពកាលពីវេលាម៉ោង ៧:៣០ព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ៕

អត្ថបទ ៖ សេង បូលីន

រូបភាព ៖ ទឹម សាវឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *